កីឡា
ប្រធានាធិបតីតៃវ៉ាន់ថា ការឈ្នះមេដាយមាសអូឡាំពិកពិតជាអស្ចារ្យ ក្រោយឈ្នះចិន
កីឡាករជម្រើសជាតិតៃវ៉ាន់ Wang Chi-Lin និង Lee Yang បានបង្កើតភាពភ្ញាក់ផ្អើលជាថ្មីក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤ ក្រោយដណ្ដើមបានមេដាយមាស បន្ទាប់ពីឈ្នះកីឡាករចិន Liang Weikeng និង Wang Chang ។

អ្នកទស្សនាជាង១,០០០នាក់បានប្រមូលផ្តុំគ្នានៅស្ថានីយ៍រថភ្លើងមួយកន្លែង ដើម្បីអបអរសាទរដល់ក្រុមកីឡាកររបស់ខ្លួនដែលបានឈ្នះមេដាយមាស។ អ្នកខ្លះគ្រវីទង់លកោះតៃវ៉ាន់ ហើយអ្នកខ្លះស្រែកច្រៀងគាំទ្រ។ ការឈ្នះមេដាយមាសនេះ ជាកាដូដ៏មានន័យចំពោះប្រជាជានកោះតៃវ៉ាន់ ដោយសារពួកគេកំពុងស្ថិតក្នុងជម្លោះអធិបតេយ្យភាពជាមួយប្រទេសចិន។
ប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះកីឡាករ Wang និងលោក Lee ដែលបានតស៊ូយ៉ាងស្វិតស្វាញដើម្បីឈ្នះមេដាយមាសអូឡាំពិក។ ជារឿងរំភើបបំផុតសម្រាប់ប្រធានាធិបតីតៃវ៉ាន់និងប្រជាជានទាំងមូល ដែលកីឡាករបានយកឈ្នះកីឡាករចិន។

ពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ អ្នកគាំទ្រតៃវ៉ាន់មួយចំនួនមកដល់កន្លែងនៅទីក្រុងប៉ារីសត្រូវបានបង្ខំឱ្យលុបលាងសំអាតមុខគំនូរទង់ជាតិតៃវ៉ាន់។ អ្នកគាំទ្រខ្លះត្រូវបានរឹបអូសបដា ខណៈបុគ្គលិកសន្តិសុខបានអនុវត្តតាមច្បាប់អូឡាំពិកស្តីពីការផ្ញើសារនយោបាយ។ ច្បាប់របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ហាមប្រាមទង់ជាតិ ឬសញ្ញាដែលរួមបញ្ចូលសារនយោបាយ ឬប្រទេសដែលមិនត្រូវបានគាំទ្រចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


