កីឡា
យប់នេះ បារាំង ឬ អេស្ប៉ាញ ជាម្ចាស់មេដាយមាសបាល់ទាត់អូឡាំពិក?
ការប្រកួតបាល់ទាត់បុរសក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ វេលាម៉ោង១១យប់នេះដែលជាការជួបគ្នារវាងម្ចាស់ផ្ទះបារាំង និង អេស្ប៉ាញ ដើម្បីដណ្តើមមេដាយមាស។
មុនឡើងដល់វគ្គផ្ដាច់ព្រ័ត្រ បារាំងបានទម្លាក់ អាហ្សង់ទីន ដោយលទ្ធផល ១-០ នៅវគ្គ៨ក្រុមចុងក្រោយ និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បានយកឈ្នះ អេហ្សុីប ដោយលទ្ធផល ៣-១។ នេះជាលើកទី៣ ក្នុងប្រវត្តិសាស្ត្រ ដែលបារាំង បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ក្នុងកីឡាអូឡាំពិក ក្រោយពីរលើកកន្លងមក បានឈ្នះមេដាយមាស១លើកក្នុងឆ្នាំ១៩៨៤ និងមេដាយប្រាក់១លើក ក្នុងឆ្នាំ១៩០០។
ក្រុមជម្រើសជាតិអេស្ប៉ាញ ដឹកនាំដោយលោក Santi Denia ធ្វើបានល្អមែនទែន ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៤។ មុនឡើងជួបបារាំងនៅវគ្គផ្ដាច់ព្រ័ត្រ អេស្ប៉ាញ បានទម្លាក់ ជប៉ុន ដោយលទ្ធផល ៣-០ ក្នុងវគ្គ៨ក្រុមចុងក្រោយ និងវគ្កពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បានយកឈ្នះ ម៉ារ៉ុក ដោយលទ្ធផល ២-១។
នេះជាលើទី៥ ដែលអេស្ប៉ាញបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។ ៤លើកកន្លងមក ពួកគេឈ្នះមេដាយមាស១លើក ក្នុងឆ្នាំ១៩៩២ និងមេដាយប្រាក់៣លើក ក្នុងឆ្នាំ១៩២០ ២០០០និង២០២០។
យប់នេះ ប្រសិនបើក្រុមជម្រើសជាតិមួយណាឈ្នះមេដាយមាស នោះពួកគេនឹងបង្កើនកំណត់ត្រាឈ្នះមាសលើក២លើក ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។ កាលពីយប់មិញ ម៉ារ៉ុក ទទួលបានមេដាយសំរិទ្ធ បន្ទាប់ពីឈ្នះ អេហ្ស៊ីប ដោយលទ្ធផល ៦-០៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


