សន្តិសុខសង្គម
អភិបាលខណ្ឌសែនសុខ ដឹកនាំកម្លាំងបាញ់ទឹកសម្អាតផ្លូវក្រោយជំនន់ទឹកភ្លៀងស្រកអស់ទៅវិញ
ដេីម្បីសម្រួលដល់ការប្រកបអាជីវកម្មរបស់អាជីវករដែលប្រកបរបរផ្សេងៗតាមបណ្តោយផ្លូវ និងសម្រួលដល់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋមិនអោយរអិល និងហុយដី បន្ទាប់ពីជំនន់ទឹកភ្លៀងបានស្រកអស់ពីផ្លូវ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌសែនសុខ ដាក់រថយន្តចំនួន៦គ្រឿង បាញ់លាងសម្អាតផ្លូវ១៩៨៦ ចាប់ពីផ្លូវលេខ៥៩៨ ដល់ផ្លូវ១០១៩ បាញ់លាងសម្អាតផ្លូវលេខ ១៩៨០ និងផ្លូវលេខ ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្នី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានឲដឹងថា ក្រោយពីជំនន់ទឹកភ្លៀងបានស្រកចុះអស់ លោកបានដឹកនាំមន្តី្រសាលាខណ្ឌ សហការជាមួយសាលារាជធានីភ្នំពេញបានដាក់រថយន្តបាញ់លាងសម្អាតផ្លូវ ចំនួន២ទីតាំងផ្សេងគ្នា ទី១ផ្លូវ ចូលវត្តសុវណ្ណមុនីសាគរ( ហៅសំរោងអណ្តែត ) ចាប់ក្លោងទ្វារផ្លូវលេខ១០១៩ ទៅកាន់វត្ត ក្នុងភូមិរោងចក្រ១ ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ទីតាំងទី២បាញ់ លាងសម្អាតផ្លូវ១៩៨៦ ចាប់ពីផ្លូវលេខ៥៩៨ ដល់ផ្លូវ១០១៩ និងផ្លូវលេខ ១៩៨០ ផ្លូវលេខ ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្នី ខណ្ឌសែនសុខ។
ជាមួយគ្នានឹងការចុះលាងសម្អាតនេះ លោកអភិបាលខណ្ឌក៏បានសំណូម អំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមរក្សាសណ្តាប់ធ្នាប់ អនាម័យ ក្នុងការវេចខ្ចប់ ទុកដាក់សំរាមអោយបានត្រឹមត្រូវដើម្បីរង់ចាំរថយន្តមកប្រមូល ជៀសវាងនារដូវភ្លៀង អាចហូរចូលមាត់លូបង្កជាការកកស្ទះប្រព័ន្ធបង្ហូរ៕
អត្ថបទ៖ សំណាង






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន