កីឡា
តើកីឡាការិនី Imane Khelif មានក្រូម៉ូសូមចម្លែកមានប្រវត្តិយ៉ាងណា?
កីឡាការិនី Khelif កើតនៅឆ្នាំ១៩៩៩ ក្នុងតំបន់ដាច់ស្រយាល ភាគខាងជើងប្រទេសអាល់ហ្សេរី។ ឪពុកមិនអនុញ្ញាតឲ្យកូនស្រីហ្វឹកហាត់ប្រដាល់ទេ ប៉ុន្តែគាត់បានបោះបង់ចោលកីឡាបាល់ទាត់កាលពីក្មេងដើម្បីស្វែងរកឱកាសហ្វឹកហាត់ប្រដាល់។ គាត់ត្រូវធ្វើដំណើរចម្ងាយ១០គីឡូម៉ែត្រទៅហ្វឹកហាត់ប្រដាល់។
ការតស៊ូរបស់គាត់បានធ្វើឲ្យគ្រូបង្វឹកជម្រើសជាតិចាប់អារម្មណ៍ និងបានកោះហៅចូលជម្រើសជាតិក្នុងឆ្នាំ២០១៨។ ការប្រកួតអន្តរជាតិដំបូងរបស់គាត់នៅស្ថាប័នប្រដាល់សកលអន្តរជាតិ AIBA (ឥឡូវសមាគមកីឡាប្រដាល់អន្តរជាតិ IBA) បានចាញ់ក្នុងទឹកទី១។ គាត់បានចាញ់៥លើកក្នុងការប្រកួតអាជីព៦លើកដំបូង ប៉ុន្តែក្រោយមកគាត់បានអភិវឌ្ឍខ្លួនយ៉ាងល្អ។
Khelif ជាកីឡាការិនី១រូបក្នុងចំណោមកីឡាការិនីអាល់ហ្សេរី៣រូបបានទៅប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ នៅជប៉ុន។ នាងបានឈ្នះកីឡាការិនីទុយនេស៊ី Mariem Horani នៅវគ្គ១៦រូបចុងក្រោយ ប៉ុន្តែបានចាញ់កីឡាការិនីអៀរឡង់ Kellie Harrington នៅវគ្គ៨រូបចុងក្រោយ។
កីឡាការិនីរូបនេះធ្វើបានល្អក្នុងការប្រកួតប្រដាល់សកលជើងឯកពិភពលោក២លើកចុងក្រោយ និងបានក្លាយជាទូតសុច្ឆន្ទរបស់ UNICEF កាលពីខែមករា ឆ្នាំ២០២៤។
ហេតុអ្វីបានជាគាត់ត្រូវបានដកសិទ្ធិពីការប្រកួតកីឡាប្រដាល់សកលពិភពលោក ឆ្នាំ២០២៣?
កីឡាការិនី Khelif បានឈានដល់វគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស ក្នុងការប្រកួតជើងឯកពិភពលោក ឆ្នាំ២០២៣ ប៉ុន្តែស្ថាប័ន IBA បានដកសិទ្ធិនាងចេញពីការប្រកូត បន្ទាប់ពីធ្វើតេស្តរកឃើញក្រូម៉ូសូមបែបបុរស (XY) ។ នាងបានចាត់ទុកការដកសិទ្ធិគឺ«ជាការឃុមឃិតដ៏ធំ»។
កីឡាការិនីរូបនេះធ្លាប់បានប្រកួតជាច្រើនកន្លងមក ប៉ុន្តែមិនធ្លាប់មានបញ្ហាទេ ហើយទើបតែត្រូវបានដកសិទ្ធិលើកនេះ បន្ទាប់ពីនាងបានយកឈ្នះកីឡាការិនីរុស្ស៊ី Azalia Amineva។ ស្ថាប័នប្រដាល់សកលអន្តរជាតិ IBA ដឹកនាំដោយលោក Umar Kremlev ជាជនជាតិរុស្ស៊ី និងក្រុមហ៊ុនរដ្ឋរុស្ស៊ី Gazprom ជាម្ចាស់ឧបត្ថម្ភធំថែមទៀត។
នៅក្នុងសប្តាហ៍នេះ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានចាត់ទុកការដកសិទ្ធិរបស់ IBA ជា«ការសម្រេចចិត្តភ្លាមៗ និងតាមអំពើចិត្ត»ទៅលើកីឡាការិនី Khelif និង Lin Yu-ting ពីការប្រកួតអន្តរជាតិ។
IOC បានលើកឡើងថា ហេតុផលសម្រេចទៅលើកីឡាការិនីទាំងពីរគឺស្រពិចស្រពិលដូចករណីជាច្រើនដែលស្ថាប័ន IBA បានធ្វើ។ ស្ថាប័ននេះបង្ហាញភស្តុតាងតិចតូចពីការធ្វើតេស្ត រាប់បញ្ចូលទាំងការធ្វើតេស្តពីអ្វី និងតេស្តនរណា។ នេះជាកង្វះតម្លាភាពដែលមិនអាចទទួលយកបានក្នុងកីឡាអូឡាំពិក ហើយ IBA ត្រូវបានហាមពីកីឡាអូឡាំពិកតាំងពីឆ្នាំ២០១៩។
ហេតុអ្វីបានជារិះគន់លើកីឡាការិនី Khelif ប្រកួតនៅអូឡាំពិក២០២៤?
មនុស្សជាច្រើនទូទាំងពិភពលោកដូចបុគ្គលល្បីៗ Trump, Meloni និងអ្នកនិពន្ធរឿង “Harry Potter” លោក J.K. Rowling បានរិះគន់ជុំវិញការអនុញ្ញាតឲ្យ Khelif ប្រកួត។ ការផ្ទុះរិះគន់នេះបានកើតឡើង បន្ទាប់ពីនាងបានយកឈ្នះកីឡាការិនីអ៉ីតាលី Angela Carini ដោយប្រើពេលត្រឹមតែ៤៦វិនាទីប៉ុណ្ណោះក្នុងវគ្គ១៦រូបចុងក្រោយ។
ពេលនោះ កីឡាការិនី Angela Carini បានប្រាប់អ្នកសារព័ត៌មានថា នាងឈឺខ្លាំងណាស់ បន្ទាប់ពីត្រូវកណ្តាប់ដៃលើច្រមុះ ហើយជាការឈឺមិនធ្លាប់ជួបឡើយ។ ពេលនោះ រឿងរ៉ាវជុំវិញភេទរបស់កីឡាការិនី Khelif ក៏ត្រូវបាននិយាយតៗគ្នា។ ទោះបីជាយ៉ាងណា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នៅតែអនុញ្ញាតឲ្យប្រកួត ហើយនាងទទួលបានមេដាយមាស បន្ទាប់ពីយកឈ្នះកីឡាការិនីចិន Yang Liu ដោយពិន្ទុនៅវគ្គផ្តាច់ព្រ័ត្រ។
ករណីនេះ Khelif បានដាក់ពាក្យបណ្តឹងជាផ្លូវការប្រឆាំងទៅលើបណ្តាញទំនាក់ទំនងសង្គម X ពីបទយាយីពាក់ព័ន្ធនឹងសិទ្ធិភេទ។
ជុំវិញការរិះគន់ អ្នកនាំពាក្យ IOC លោក Mark Adams បាននិយាយថា មានព័ត៌មានយល់ច្រឡំជាច្រើនតាមបណ្តាញទំនាក់ទំនងសង្គម។ កីឡាប្រដាល់សកលនៅកីឡាអូឡាំពិកក្នុងទីក្រុងបារីស គ្រប់គ្រងដោយអង្គភាពពិសេសមួយរបស់ IOC ដែលអនុវត្តតាមច្បាប់ រាប់ទាំងការសម្រេចចិត្តអំពីសិទ្ធិភេទត្រឹមត្រូវ ផ្អែកតាមកីឡាអូឡាំពិក ឆ្នាំ២០១៦ បន្ទាប់ពីបំបែកខ្លួនចេញពីស្ថាប័នគ្រប់គ្រងកីឡាប្រដាល់សកលអន្តរជាតិ។
រហូតដល់ពេលនេះ កីឡាការិនី Imane Khelif អាយុ២៧ឆ្នាំ ធ្លាប់ប្រកួតអាជីព៥៦ដង ក្នុងនោះឈ្នះ៤៧ដង (ការឈ្នះ៤លើកត្រូវបានចាត់ទុកជាមោឃៈ) និងចាញ់៩លើក។ កាលពីឆ្នាំ២០២២ នាងបានឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ Mediterranean Games, ឈ្នះមេដាយមាសពីការប្រកួតជើងឯកទ្វីបអាហ្វ្រិក និងឈ្នះមេដាយប្រាក់ ក្នុងការប្រកួតជើងឯកពិភពលោក។ ឆ្នាំ២០២៣ នាងបានឈ្នះមេដាយមាសក្នុងការប្រកួត Arab Games និងកាលពីខែមេសា ឆ្នាំ២០២៤ នាងបានឈ្នះជើងឯក World Boxing Cup នៅសហរដ្ឋអាមេរិក និងបានឈ្នះមេដាយមាសកីឡាអូឡាំពិក នៅបារាំង៕
ប្រែសម្រួល៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ