សន្តិសុខសង្គម
ប្រធានផ្សាររដ្ឋ និងអាជីវករគាំទ្រប្រសាសន៍សម្តេចតេជោលើគម្រោង CLV និងថ្កោលទោសជនមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាល
ប្រធានផ្សារអូរឬស្សី និងអាជីវករ ប្រកាសគាំទ្រលើសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១២ សីហា ឆ្នាំ២០២៤ លើគម្រោងCLV-DTA និងថ្កោលទោសចំពោះជនអគិតិមានចេតនាញុះញង់ផ្តួលរំលំរាជរដ្ឋាភិបាល។

លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឬស្សី បានប្រកាសគាំទ្រទាំងស្រុង ចំពោះសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាពជាតិ មានរយៈពេលជិត១ម៉ោង ពិតជាបានផ្តល់សារៈសំខាន់យ៉ាងធំធេងបំផុតដល់ជនរួមជាតិឱ្យយល់បានច្បាស់ពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA ។ លោកប្រកាសថ្កោសទោសដាច់អហង្ការលើជន ឬបុគ្គលទាំងឡាយណាដែលមានចេតនាទុច្ចរិត ញុះញង់ឱ្យមានការតវ៉ាប្រឆាំងគម្រោងនេះ ពិសេសញុះញង់ឱ្យមានការផ្តួលរំលំលើរាជរដ្ឋាភិបាលស្របច្បាប់ ដែលនេះជាអំពើក្បត់ជាតិ និងគ្មានទស្សនៈជាតិនិយមនោះឡើយ ។
អាជីវករអ្នកលក់ខោអាវ និងអ្នកលក់គ្រឿងអលង្ការ ក្នុងផ្សារអូរឬស្សី ក៏បានប្រកាសគោរគាំទ្រ និងពេញចិត្តចំពោះសារដ៏មានអត្ថប្រយោជន៍របស់សម្តេចតេជោ ហ៊ុន សែន មកកាន់ប្រជាជន និងសង្គមជាតិ ដោយក្រុមអាជីវករស្នើឱ្យពលរដ្ឋដែលមិនទាន់យល់ច្បាស់ពីគម្រោងត្រីកោណ CLV – DTA សូមចំណាយពេលស្តាប់ប្រសាសន៍សម្តេចតេជោ ឱ្យអស់ន័យ ជៀសវៀងយកពេលទៅស្តាប់តាមការញុះញង់របស់ជនដែលមានបំណងទុច្ចរឹតចំពោះសង្គមជាតិ។

គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA មានខេត្តរបស់កម្ពុជាចំនួន០៤ ត្រូវបានដាក់បញ្ចូលក្នុងកិច្ចសហប្រតិបត្តិការ ហើយកិច្ចការនេះមានព្រុំប្រទល់រវាងប្រទេសចំនួន០៣ គឺកម្ពុជា ,ឡាវ និងវៀតណាម ខណៈដែលកិច្ចសហប្រតិបត្តិការនេះ បានកើតឡើងតាំងពីឆ្នាំ១៩៩៩មកម្លេះ ពោលអស់រយះពេល២៥ឆ្នាំកន្លងមកហើយ៕
អត្ថបទ៖ សុភា


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


