សន្តិសុខសង្គម
ពលរដ្ឋអ្នកជាប់ខ្សែស្រឡាយចិន ចាប់ផ្ដើមទិញសម្ភារៈមួយចំនួនដើម្បីត្រៀមក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខ
កាលពីថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ នៅផ្សារអូរឬស្សី មានអតិថិជន ក៏ដូចជាប្រជាពលរដ្ឋមួយចំនួនដែលជាប់ខ្សែស្រឡាយចិន បានមកទិញទំនិញ និងសម្ភារៈមួយចំនួនដើម្បីត្រៀមចូលរួមក្នុងពិធីបុណ្យចូលឆ្នាំចិននារពេលខាងមុខនេះ។

លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការផ្សារអូរឬស្សី បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី១២មករា មានប្រជាពលរដ្ឋច្រើនបានមកចូលផ្សារដើម្បីទិញទំនិញ ក៏ដូចជាសម្ភារៈប្រើបា្រស់ ហើយក្នុងនោះ ក៏មានប្រជាពលរដ្ឋមួយចំនួនដែលជាប់ខ្សែស្រឡាយចិនក៏បានមកទិញសម្ភារៈដើម្បីត្រៀមចូលរួមក្នុងពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះផងដែរ។

លោកបន្ថែមថា ក្នុងឪកាសមានប្រជាពលរដ្ឋចេញចូលផ្សារច្រើនកុះករ កម្លាំងសណ្ដាប់ធ្នាប់របស់ផ្សារបានយកចិត្តទុកដាក់ខ្ពស់លេីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ ដោយបានដាក់កម្លាំងតាមគោលដៅសំខាន់ៗ ដើម្បីសម្រួលចរាចរណ៍ជុំវិញបរិវេណផ្សារ ហើយក៏សូមការអធ្យាស្រ័យពីអតិថិជនដែលអញ្ជើញមកផ្សារអូឬស្សី ក្នុងការទិញទំនិញផ្សេងៗ ខណៈជាន់ទី២ នៃផ្សារបាននិងកំពុងធ្វេីការជួសជុលធ្វេីឱ្យមានការខ្វះខាតចំណតរថយន្ត។

គណៈកម្មការគ្រប់គ្រងផ្សារ និងអាជីវករលក់ដូរទាំងអស់សូមអរគុណប្រជាពលរដ្ឋដែលបានមកទិញទំនិញ ក្នុងផ្សារអូរឬស្សី សូមឱ្យការធ្វើដំណើររបស់បងប្អូន ប្រកបដោយសុខសុវត្ថិភាព សប្បាយរីករាយគ្រប់ៗគ្នា។

នៅក្នុងឆ្នាំ២០២៥នេះ បុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម ត្រូវបានប្រារព្ធធ្វើឡើងនៅចុងខែមករា ពោលគឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥៕
អត្ថបទ៖ សុភា



-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


