ព័ត៌មានជាតិ
លោក មួង ប្រសើរ ដាំតាសក់ផ្អែម លក់បានតម្លៃជាង ១០ដុល្លារ ក្នុងមួយផ្លែ
លោក មួង ប្រសើរ អាយុ៤៩ ឆ្នាំ ជាម្ចាស់ចម្ការរក្សាសុខភាព ស្ថិតនៅសង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ កសិករខ្មែរដំបូងគេ ដែលបាននាំយកប្រភេទពូជតាសក់ផ្អែមពីប្រទេសកូរ៉េ មកដាំនៅកណ្ដាលក្រុង ប្រមូលផលលក់បានតម្លៃជាង ១០ដុល្លារ ក្នុងមួយផ្លែ។

លោក មួង ប្រសើរ ស្ថាបនិក ចម្ការរក្សាសុខភាព បានប្រាប់ កម្ពុជាថ្មី ថា ចំការរបស់លោកបានចាប់ផ្ដើមដាំតាសក់ផ្អែម ពូជកម្រនេះ តាំងពីឆ្នាំ២០២២ មកម្ល៉េះ ពោលគឺចាប់តាំងពីពេលលោកបានត្រឡប់មកពីបំពេញការងារនៅប្រទេសកូរ៉េ រួមមក។

លោកបន្តទៀតថា បច្ចុប្បន្នតាសក់ផ្អែម របស់លោកអាចលក់ចេញទៅកាន់ទីផ្សារក្នុងប្រទេសកម្ពុជា ពិសេសនៅតាមផ្សារទំនើបមួយចំនួន ក្នុងរាជធានីភ្នំពេញ ដោយតាសក់អាចលក់បានចន្លោះពី ១០ដុល្លារ ទៅ ១៥ដុល្លារ ក្នុងមួយផ្លែ អាស្រ័យទៅតាមទំហំ និងទម្ងន់របស់វា។

ម្ចាស់ចម្ការរូបនេះ បន្តទៀតថា ទាក់ទងនឹងការដាំតាសក់ផ្អែម ក្នុងចម្ការរបស់លោក អាចប្រមូលផលបាន៣ដង ក្នុងមួយឆ្នាំ ដោយប្រើរយៈពេលដាំត្រឹមតែ៣ខែ។ ចំណែកការចំណាយទៅលើការដាំវិញ លោក មួង ប្រសើរ បានបញ្ជាក់ថា លោកបានចំណាយដើមទុនជាង ១៣០០០ដុល្លារ សម្រាប់ធ្វើរោងសំណាញ់ និងបច្ចេកទេសផ្សេងៗ ក្នុងដីចម្ការរបស់លោកដែលមានទំហំត្រឹម ក្បាល ២៥ម៉ែត្រ និងបណ្ដាយ ៣០ម៉ែត្រ តែប៉ុណ្ណោះ។

លោក មួង ប្រសើរ បានប្រាប់ឱ្យដឹងទៀតថា សម្រាប់ទីផ្សារនាពេលបច្ចុប្បន្ន តាសក់ផ្អែម មានការប្រកួតប្រជែងតម្លៃបន្ដិច នេះក៏ព្រោះតែមានការនាំចេញតាសក់ផ្អែមពីក្រៅប្រទេសមកកាន់ប្រទេសកម្ពុជា តែពេលខ្លះ តាសក់ផ្អែមមួយផ្លែ អាចមានតម្លៃ៥០ដុល្លារ ក៏មានដែរ។ នេះបើតាមការបញ្ជាក់របស់ម្ចាស់ចម្ការរូបនេះ។

លោក មួង ប្រសើរ បានបញ្ជាក់ទៀតថា កន្លងមកក៏មានអតិថិជន និងមហាជនមួយចំនួន មានចម្ងល់ថាមូលហេតុអ្វីបានជាតាសក់ផ្អែមក្នុងស្រុកមានតម្លៃខ្ពស់ មូលហេតុនេះ លោកបានបញ្ជាក់ដែរថា នេះក៏ដោយសារពូជរបស់តាសក់ផ្អែមនេះ ជាប្រភេទពូជកម្រ មិនងាយនឹងអាចដាំបានដូចតាសក់ផ្អែមដទៃទៀត ពិសេសគឺទាក់ទងនឹងប្រភេទដី សម្រាប់ដាំតាសក់ផ្អែមនេះ ផងដែរ៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


