សន្តិសុខសង្គម
បញ្ជូនជនសង្ស័យ ០៣ នាក់ ទៅតុលាការ ពាក់ព័ន្ធករណីនាំចូល និងចែកចាយអំបោះដេររបួសក្លែងក្លាយ
សមត្ថកិច្ច នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបញ្ជូនជនសង្ស័យចំនួន ០៣ នាក់ ក្នុងនោះជនជាតិចិន ២ នាក់ ពាក់ព័ន្ធករណីនាំចូល ចែកចាយ ផលិតផលអំបោះដេររបួសម៉ាក ETHILON ក្លែងក្លាយ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់តាមនីតិវិធី កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៤ ម្សិលមិញនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១២ និង ១៣ ខែសីហា ឆ្នាំ ២០២៤ កម្លាំងសមត្ថកិច្ចជំនាញកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រចាំបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប សាខារាជធានីភ្នំពេញ និងមន្ត្រីជំនាញ នៃក្រសួងសុខាភិបាល រួមនឹងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីដោយផ្ទាល់ពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចុះបង្ក្រាបនៅឱសថស្ថាន ០៣ កន្លែង ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង និងទីតាំងស្តុក នៅសង្កាត់ផ្សារដេប៉ូ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការរយៈពេល ០២ ថ្ងៃនេះ សមត្ថកិច្ចបានរកឃើញ និងដកហូតសម្ភារៈវត្ថុតាងរួមមាន ៖ អំបោះដេររបួសម៉ាក ETHILON ក្លែងក្លាយ រំលោភកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន Johnson & Johnson សរុបចំនួន ៤៤៩៥ ប្រអប់ រួមនឹងសម្ភារៈបរិក្ខារពេទ្យដែលគ្មានច្បាប់ជាច្រើនប្រភេទថែមទៀត។

កិច្ចប្រតិបត្តិការនេះ ធ្វើឡើងយោងតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុន Johnson & Johnson របស់សហរដ្ឋអាមេរិក និងការស្រាវជ្រាវស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញ កម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រហូតឈានទៅដល់ការបង្ក្រាបជាក់ស្ដែង ហើយសម្ភារៈវត្ថុតាងទាំងអស់ត្រូវបានដកហូតជាបណ្ដោះអាសន្ន៕
អត្ថបទ ៖ សុភា







-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


