ព័ត៌មានជាតិ
ប្រាក់ចំណូលរបស់ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេធ្លាក់ចុះតិចតួចក្នុងត្រីមាសទី២ ខណៈស្ថានភាព សេដ្ឋកិច្ចសកលប្រឈមភាពមិនប្រាកដប្រជា
ក្នុងត្រីមាសទី២ ឆ្នំា២០២៤ ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេរកប្រាក់ចំណូលបានចំនួន ១២,២៣១ លានរៀល មានការធ្លាក់ចុះ៨,៦៦% ជាងត្រីមាសទី២ ឆ្នំា២០២៣ ខណៈប្រាក់ខាតសុទ្ធក្នុងការិយបរិច្ឆេទ៣ខែដែលបានបញ្ចប់ក្នុងត្រីមាសទី២ ឆ្នំា២០២៤ សរុបចំនួន ៧,៨៨៣ លានរៀល ធ្លាក់ចុះចំនួន ៩៦ លានរៀលស្មើនឹង ១,២០% បើធៀបនឹងត្រីមាសទី២ ឆ្នំា២០២៣ ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជាកាលពីពេលថ្មីៗនេះ ក្នុងចុងការិយបរិច្ឆេទនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ រ៉ូយ៉ាល់ រេលវេ ម.ក. មានទ្រព្យសកម្មសរុប ចំនួន ១៣៣.៨៨៧ លានរៀល ធ្លាក់ចុះចំនួន ៣,៦៦៦ លានរៀល ស្មើនឹង ២,៦៦% និងមូលធនសរុប មានចំនួន៤៧,៦៨០ លានរៀល កើនឡើងចំនួន ១៦,៣៧៩ លានរៀល ស្មើនឹង ៥២,៣៣% បើធៀបនឹងចុងការិយបរិច្ឆេទនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល បានលើកឡើងនៅក្នុងរបាយការណ៍នៅក្នុងត្រីមាសទី២នៃឆ្នាំនេះ សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានគេព្យាករណ៍ជានឹងកើនឡើងប្រមាណ ៨.៨% ក្នុងឆ្នាំ២០២៤ និង ៦.០% ក្នុងឆ្នាំ ២០២៥ ការកើនឡើងនេះគឺដោយសារការស្ទុះងើបឡើងវិញនូវវិស័យទេសសារណ៍ និងទស្សនវិស័យផលិតកម្មដ៏រឹងមាំ នេះបើយោងតាមកម ចេញផ្សាយចុងក្រោយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

អ្នកឧកញ៉ាបានគូសបញ្ចាក់ថាការបន្តពង្រីករសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ២០២៤ និង ឆ្នាំ២០២៥ ដែលគាំទ្រដោយការផលិតដែលផ្តោតលើការនាំចេញកាន់តែខ្លាំង។ អតិផរណាត្រូវបានប៉ាន់ស្មានជាមធ្យម ២.១% ក្នុងឆ្នាំ២០២៣ ដោយមានការធ្លាក់ចុះនៃកម្លៃថាមពលជាសកលដែហៅម្លៃស្ថិតនៅកម្រិត ទាបប្រមាណ ២,០% ក្នុងរយៈពេល ២ ឆ្នាំខាងមុខ។
អ្នកឧកញ៉ាបានលើកឡើងថា៖«ចំពេលរិយាកាសធុរកិច្ចប្រកបដោយភាពប្រកួតប្រជែងនេះ រ៉ូយ៉ាល់វេ បានដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ សេដ្ឋកិច្ចប្រកបដោយនិរន្តភាព តាមរយៈការបន្តចូលរួមជាមួយអតិថិជនថ្មីសម្រាប់សេវាកម្មដឹកជញ្ជូនទំនិញជាមួយនឹងកម្លៃសមរម្យបំផុត ដើម្បីសមជាមួយនឹងការផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ចនេះ»។

«លទ្ធផលទាំងនេះត្រូវបានជំរុញដោយការអនុវត្តជោគជ័យរបស់ក្រុមហ៊ុននៃយុទ្ធសាស្រ្តអាជីវកម្មដ៏ល្អរបស់ខ្លួនដោយភាពស៊ីសង្វាក់គ្នា និង ភាពមានវិន័យបន្តរហូតដល់សម្រេចគោលដៅរបស់ក្រុមហ៊ុន។ក្រុមប្រឹក្សាភិបាល និងម្ចាស់ភាគហ៊ុនមានទំនុកចិត្តជា ការដឹកនាំ យុទ្ធសាស្ត្រ និងធនធានមនុស្សរបស់ រ៉ូយ៉ាល់រេលវេ និងអនុញ្ញាតឲ្យ រ៉ូយ៉ាល់រេលវេបន្តដំណើរការបស់ខ្លួនក្នុងវឌ្ឍនភាពខ្ពស់សម្រាប់អ្នកវិនិយោគទាំងអស់»៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ