ព័ត៌មានអន្ដរជាតិ
មនុស្សយ៉ាងហោច២៣នាក់រងរបួសក្នុងហេតុការណ៍ឆេះកន្រ្តកវិលនៅអាល្លឺម៉ង់
មនុស្សយ៉ាងហោចណាស់២៣នាក់បានរងរបួសក្នុងហេតុការណ៍អគ្គីភ័យបានឆាបឆេះកន្ត្រកវិលនៅកន្លែងកម្សាន្តនៅភាគខាងកើតប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន APនៅថ្ងៃទី១៩ខែសីហានេះ។

ប៉ូលិស បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅនៅក្នុងពិធីបុណ្យតន្ត្រី Highfield នៅក្បែរបឹង Stoermthaler នៅជិតទីក្រុង Leipzig ភាគខាងកើតប្រទេសអាល្លឺម៉ង់ ដោយភ្លើងបានចាប់ផ្តើមឆេះនៅក្នុងកន្រ្តកមួយ ហើយបន្ទាប់មកបានរាលដាលដល់កន្ត្រកទីពីរ។ មនុស្ស៥៥នាក់បានរងរបួស ក្នុងនោះ៤នាក់របួសដោយសាររលាកភ្លើង និងម្នាក់ទៀតរងរបួសដោយសារកន្រ្តករលំ។ ជាមួយគ្នានេះក៏មានមន្រ្តីប៉ូលិសយ៉ាងហោចណាស់៤នាក់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យបន្ទាប់ពីស្រូបផ្សែងពីភ្លើងដែលបានឆាបឆេះ។


ចំនួនពិតប្រាកដនៃអ្នកស្លាប់ និងរបួសក៏មិនត្រូវបានដឹងជាក់លាក់នៅឡើយនោះទេ ខណៈអ្នកគ្រប់គ្រងកន្ត្រកវិលបានឲ្យដឹងថា គ្មានអ្នកដំណើរណាម្នាក់អង្គុយនៅក្នុងកន្រ្តក ដែលភ្លើងបានឆេះនោះទេ។ ប៉ូលិសកំពុងតែស៊ើបអង្កេតពីមូលហេតុនៃការឆេះនេះ និងមិនទាន់អាចផ្តល់ព័ត៌មានជាក់លាក់ណាមួយអំពីស្ថានភាពអ្នករងរបួសនោះទេ៕

អត្ថបទ៖ ប៊ុនណ សុភាព

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន