កីឡា
តារាឆ្នើម វឿន វាសនា ថា កីឡាករបានទៅក្រៅប្រទេស ជាគន្លឹះធ្វើឲ្យក្រុមកម្ពុជាខ្លាំង
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងប្រកួតពានរង្វាន់អន្តរជាតិសម្តេចធិបតី SEA V. League Challenge នាចុងខែសីហានេះដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងមាន៣ប្រទេសផ្សេងទៀតចូលរួមប្រកួត។

ក្រុមកម្ពុជាបានប្រមូលផ្តុំហ្វឹកហាត់ហើយដើម្បីប្រកួតពានរង្វាន់លំដាប់ទី២អាស៊ានមួយនេះ ក្នុងនោះកីឡាករ វឿន វាសនា របស់ក្លិបតៃវ៉ាន់ Win Streak ក៏បានមកចូលរួមក្នុងការហ្វឹកហាត់។ នេះជាការហ្វឹកហាត់ជាថ្មីរបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បន្ទាប់ពីចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម កាលពីខែឧសភា ឆ្នាំ២០២៣។
ទោះបីជាមិនបានប្រកួតកម្រិតអន្តរជាតិជាច្រើនខែ ប៉ុន្តែកីឡាករបាល់ទះដ៏ឆ្នើម វឿន វាសនា បានលើកឡើងថា កីឡាករបាល់ទះកម្ពុជារីកចម្រើនច្រើន។ កីឡាករបាននិយាយថា ៖«ទោះបីជាយ៉ាងយើងខកខានប្រកួតក្នុងនាមជាក្រុមជម្រើសជាតិជាងមួយឆ្នាំ ក៏ខ្ញុំមើលឃើញថា សមត្ថភាពរបស់កីឡាបាល់ទះយើងរីកចម្រើនខ្លាំង ពីព្រោះយើងមានកីឡាករមួយចំនួនបានចេញទៅលេងនៅក្រៅប្រទេស»។

«ជាក់ស្តែងខ្លួនខ្ញុំផ្ទាល់បានទៅលេងនៅតៃវ៉ាន់ កីឡាករ គួន ម៉ុម កីឡាករ សឿន ហេង និងកីឡាករមួយចំនួនទៀតបានទៅប្រកបអាជីពនៅវៀតណាមរយៈពេលខ្លី។ ទាំងអស់នេះ ខ្ញុំសង្ឃឹមថា ពួកយើងនឹងប្រមូលបទពិសោធ បច្ចេកទេស រាប់ទាំងខ្ញុំផងដែរនឹងជួយបំពេញបន្ថែមចន្លោះខ្វះខាតដើម្បីប្រកួតក្នុងពានរង្វាន់អន្តរជាតិដ៏ខ្លីខាងមុខនេះ ក៏ដូចជាយើងមានចក្ខុវិស័យដ៏ធំមួយគឺកីឡាស៊ីហ្គេម នៅប្រទេសថៃ»។ វឿន វាសនា បានសង្កត់ធ្ងន់។
ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទះកម្ពុជាបានដាក់គោលដៅក្នុងការឈ្នះជើងឯកពានរង្វាន់ SEA V. League Challenge នេះដើម្បីទទួលបានកៅអីឡើងទៅប្រកួតពានរង្វាន់លំដាប់ទី១ SEA V. League នៅឆ្នាំ២០២៥ ដែលមានក្រុមខ្លាំង៤កំពុងលេងពានរង្វាន់លំដាប់ទី១នេះ។

ការប្រកួតពានរង្វាន់ SEA V. League ជើងទី១ ឆ្នាំ២០២៤ ទើបតែបញ្ចប់ទៅកាលពីថ្ងៃអាទិត្យ ទី១៨ ខែសីហា កន្លងទៅនេះនៅប្រទេសហ្វីលីពីន ដោយក្រុមបាល់ទះថៃបានក្លាយជាម្ចាស់ជើងឯក ឥណ្ឌូណេស៊ី លេខ២ ហ្វីលីពីនលេខ៣ និងលេខ៤។ ការប្រកួតជើងទី២នឹងធ្វើប្រទេសឥណ្ឌូណេស៊ី។ បន្ទាប់ពីចប់ ៣ក្រុមរក្សាខ្លួននៅកម្រិត១នេះដដែល ខណៈក្រុមលេខ៤នឹងធ្លាក់មកប្រកួតពាន SEA V. League Challenge នៅឆ្នាំ២០២៥ ហើយក្រុមជើងឯក ពាន SEA V. League Challenge នឹងឡើងទៅលេងពាន SEA V. League។
ពានរង្វាន់អន្តរជាតិសម្តេចធិបតី SEA V. League Challenge ឆ្នាំ២០២៤ នឹងប្រកួតចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានម្ចាស់ផ្ទះ កម្ពុជា សិង្ហបុរី ម៉ាឡេស៊ី និងឡាវ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


