ព័ត៌មានជាតិ
លោក គួច ចំរើន ទុកពេល១ខែឱ្យក្រុមហ៊ុនដោះស្រាយបញ្ហាផ្គត់ផ្គង់ទឹកស្អាតនៅស្រុកស្អាង និងក្រុងតាខ្មៅ
អភិបាលខេត្តកណ្ដាល ទុកពេល១ខែឱ្យក្រុមហ៊ុនទឹកស្អាតនៅស្រុកស្អាង និងក្រុងតាខ្មៅ ដោះស្រាយបញ្ហាទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋឱ្យបានល្អ បើមិនដូច្នេះ អាជ្ញាធរខេត្តនឹងចាត់វិធានការច្បាប់ជាធរមាន។

ការព្រមានរបស់លោកអភិបាលខេត្តកណ្ដាល ក្រោយទទួលបានមតិរិះគន់ជាច្រើនពីប្រជាពលរដ្ឋទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាតមិនមានគុណភាព ស្របតាមស្តង់ដារកំណត់ ដោយទឹកមានសភាពល្អក់ និងប្រើប្រាស់មិនគ្រប់គ្រាន់ ខណៈកន្លងមក អាជ្ញាធរឃុំ ស្រុក ខេត្ត ធ្លាប់បានដោះស្រាយជាច្រើនលើកជាច្រើនសារ ប៉ុន្តែបញ្ហានេះបានអូសបន្លាយរហូតមកដល់បច្ចុប្បន្ន។
តាមរយៈលិខិតចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានប្រាប់ឱ្យលោកស្រី ចាន់ ណារី ម្ចាស់អាជីវកម្មទឹកស្អាតនៅស្រុកស្អាង និងក្រុងតាខ្មៅ អនុវត្តកាតព្វកិច្ចរបស់ខ្លួនក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋក្នុងដែនអាជ្ញាបណ្ណរបស់ខ្លួនឱ្យបានល្អប្រសើរ ដោយទុករយៈពេល១ខែ ដើម្បីកែលម្អបញ្ហា និងភាពអសកម្មខាងលើ ប្រសិនបើមិនកែប្រែ រដ្ឋបាលខេត្តនឹងចាត់វិធានការច្បាប់តាមនីតិវិធីជាធរមាន។

លោកអភិបាលខេត្ត គួច ចំរើន បានសង្កត់ធ្ងន់ថា «ពាក្យថា ទឹកស្អាត គឺត្រូវមានគុណភាពល្អ មិនមែនបូមទឹកទន្លេលក់ទេ»៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


