ព័ត៌មានអន្ដរជាតិ
អូស្ត្រាលី និងន័រវែស រួមគ្នាបង្កើតរោងចក្រផលិតមីស៊ីល
អូស្ត្រាលី បាននិយាយថា ខ្លួននឹងវិនិយោគប្រាក់ចំនួនជាង ៥៧៣លានដុល្លា ដើម្បីបង្កើតរោងចក្រផលិតមីស៊ីលរួមគ្នាជាមួយកងការពារទីក្រុង Kongsberg របស់ប្រទេសន័រវែស នៅអាកាសយានដ្ឋាន NewCastle លើឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសអូស្ត្រាលី នាចុងឆ្នាំ២០២៤។

រោងចក្រថ្មីនេះ នឹងផលិតប្រភេទមីស៊ីល Naval Strike និងមីស៊ីល Joint Strike រយៈចម្ងាយឆ្ងាយ។ រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី លោក Pat Conroy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រោងចក្រនេះនឹងក្លាយជាកន្លែងមួយក្នុងចំណោមកន្លែងតែពីរគត់នៅលើពិភពលោកដែលអាចផលិតមីស៊ីលប្រភេទទាំងនេះបាន ហើយជាទីតាំងតែមួយគត់នៅខាងក្រៅទីក្រុង Kongsberg ប្រទេសន័រវេស។
អូស្ត្រាលី បានប្រកាសទៀតថា ខ្លួននឹងបង្កើនការផលិតសព្វាវុធបញ្ជាដោយស្វ័យប្រវត្តិក្រោមទម្រង់ការពារ ដើម្បីពង្រឹងសមត្ថភាពវាយប្រហារក្នុងរយៈចម្ងាយឆ្ងាយរបស់កងកម្លាំងការពារអូស្ត្រាលី ចំពេលភាពតានតឹងកំពុងកើនឡើងនៅឥណ្ឌូប៉ាស៊ីហ្វិក។
រោងចក្រថ្មីនេះ ក៏នឹងអភិវឌ្ឍប្រភេទមីស៊ីលល្បឿនលឿនជាងសម្លេងផងដែរ ក្រោមភាពជាដៃគូបច្ចេកវិទ្យាការពារ Aukus ជាមួយសហរដ្ឋអាមេរិក និងអង់គ្លេស ហើយនឹងចាប់ផ្តើមផលិតរួមគ្នានូវមីស៊ីលស្វ័យប្រវត្តិជាមួយសហរដ្ឋអាមេរិកនៅឆ្នាំក្រោយ។
ការិយាល័យរបស់លោក Conroy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការបង្កើតរោងចក្រផលិតនៅអាកាសយានដ្ឋាន Newcastle នឹងជួយធ្វើឲ្យប្រទេសអូស្ត្រាលីកាន់តែមានទំនុកចិត្តលើខ្លួនឯង និងជំរុញការស្តុកទុកសម្រាប់សង្រ្គាម ខណៈជួយគាំទ្រដល់សេដ្ឋកិច្ចក្នុងស្រុក និងឧស្សាហកម្មការពារជាតិរបស់អូស្ត្រាលី»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


