ព័ត៌មានអន្ដរជាតិ
ន័រវែស បើកសវនាការ ជំនុំជម្រះទោសបុត្រារបស់ម្ចាស់ក្សត្រី Mette-Marit ជុំវិញការចោទប្រកាន់ច្រើនករណី
ប្រទេសន័រវែសបានចាប់ផ្តើមសវនាការដ៏ធំមួយ ដើម្បីជំនុំជម្រះទោស Marius Borg Høiby ដែលត្រូវជាបុត្រារបស់ម្ចាស់ក្សត្រីប្រទេសនេះ ក្រោមការចោទប្រកាន់ជាច្រើនករណី។

តាមការផ្សាយរបស់ BBC នៅថ្ងៃអង្គារទី៣ ខែកុម្ភៈ ឆ្នាំ២០២៦, សវនាការបានចាប់ផ្តើមក្នុងទីក្រុង Oslo លើសំណុំរឿងដ៏ល្បីកក្រើកពាក់ព័ន្ធបុត្រារបស់ម្ចាស់ក្សត្រី Mette-Marit ជុំវិញការចោទប្រកាន់រំលោភសេពសន្ថវៈ អំពើហិង្សា បទល្មើសគ្រឿងញៀននិង បទឧក្រិដ្ឋផ្សេងៗទៀត។
ជុំវិញករណីរំលោភសេពសន្ថវៈ Høiby រងការចោទប្រកាន់ថាបានរំលោភជនរងគ្រោះ ដែលគេចោទថាស្ថិតក្នុងស្ថានភាពសន្លប់ឬមិនអាចតបតបាន ក្នុងហេតុការណ៍ទាំងនេះត្រូវបានគេនិយាយថាបានកើតឡើងនៅចន្លោះឆ្នាំ ២០១៨ ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤។
Høiby ក៏ត្រូវចោទប្រកាន់ពីបទអំពើហិង្សាលើរាងកាយនិងផ្លូវចិត្តប្រឆាំងអតីតដៃគូ, បទល្មើសគ្រឿងញៀនពាក់ព័ន្ធការដឹកជញ្ជូនកញ្ឆាទម្ងន់ ៣.៥ គីឡូក្រាម និងបទឧក្រិដ្ឋផ្សេងៗទៀតដូចជា ការគំរាមកំហែងសម្លាប់ រំលោភលើដីកាហាមឃាត់ និងការបំពានច្បាប់ចរាចរណ៍ផងដែរ។
ប្រសិនបើត្រូវបានរកឃើញថាមានទោស Høiby អាចប្រឈមនឹងការជាប់ពន្ធនាគារពី ១០ ទៅ ១៦ ឆ្នាំ ហើយសវនាការនេះត្រូវគេហៅថាជា «រឿងអាស្រូវដ៏ធំបំផុត» ក្នុងប្រវត្តិសាស្ត្រ ១២០ ឆ្នាំនៃរាជវង្សន័រវែសសម័យទំនើប។
សូមជម្រាបថា ដ្បិត Høiby ជាសមាជិកនៃគ្រួសាររាជវង្សក៏ដោយ ប៉ុន្តែ Høiby មិនមានគោរមងារជា «ព្រះអង្គ» ដូចសមាជិកដទៃទៀតឡើយ។ Høiby គឺជាកូនប្រុសរបស់ព្រះនាង Mette-Marit ជាមួយអតីតដៃគូរបស់ទ្រង់ មុនពេលព្រះនាងរៀបអភិសេកជាមួយព្រះអង្គម្ចាស់ Haakon។
នៅពេល Mette-Marit ក្លាយជាព្រះនាងម្ចាស់នៃប្រទេសន័រវែស Høiby ត្រូវបានទទួលស្វាគមន៍ឲ្យរស់នៅក្នុងរាជវាំង និងត្រូវចាត់ទុកជាផ្នែកមួយនៃគ្រួសាររាជវង្ស ប៉ុន្តែមិនមែនជាខ្សែរាជវង្សនោះទេ។ ដូច្នេះហើយ Høiby មិនមានតួនាទីជាតំណាងរាជវង្ស ឬបំពេញភារកិច្ចផ្លូវការណាមួយឲ្យរដ្ឋឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


