Connect with us

សេដ្ឋកិច្ច

បុរសម្នាក់ ផ្ដើមទុនត្រឹម៥០ដុល្លារ​ ចិញ្ចឹមកណ្ដូបបែបធម្មជាតិ រកចំណូលខ្ទង់ពាន់ដុល្លារ

បានផុស

នៅ

ស្ថិតក្នុងវ័យ ៣៦ឆ្នាំ លោក សេង វណ្ណហង្ស បានជ្រើសរើសមុខរបរចិញ្ចឹមកណ្ដូបបែបធម្មជាតិ ដោយចំណាយដើមទុនត្រឹមតែ ៥០ដុល្លារ ក្នុងការទិញពងពូជកណ្ដូបមកដាក់ក្នុងកសិដ្ឋាន តែអាចរកចំណូលបានខ្ទង់ពាន់ដុល្លារ ក្នុងមួយខែ ជាហេតុធ្វើឱ្យលោកសម្រេចចិត្តផ្លាស់ប្តូររបរពីការលក់ទំនិញតាមអនឡាញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាម្ចាស់កសិដ្ឋានចិញ្ចឹមកណ្ដូបបែបធម្មជាតិ មានទីតាំងស្ថិតនៅស្រុកអង្គស្នូល ខេត្តកណ្ដាល លោក សេង វណ្ណហង្ស បានប្រាប់ កម្ពុជាថ្មី ថា លោកបានចាប់ផ្ដើមបើកដំណើរការសាកល្បងចិញ្ចឹមកណ្ដូបសាច់ និងផ្គត់ផ្គង់ពងពូជរបស់កណ្ដូបនេះ តាំងពីឆ្នាំ ២០២៣ មកម្ល៉េះ។ លោក បន្តថា ទាក់ទងនឹងបច្ចេកទេសចិញ្ចឹមកណ្ដូបនេះដែរ លោកបានសិក្សាបានច្បាស់លាស់ពីប្រទេសថៃ កាលពីលោកទៅធ្វើការកាលពី២ឆ្នាំមុន។

ពីអ្នកលក់អីវ៉ាន់តាមអនឡាញម្នាក់ វណ្ណហង្ស បានផ្លាស់ប្ដូរខ្លួនឯងមកជាម្ចាស់កសិដ្ឋានចិញ្ចឹមកណ្ដូបបែបធម្មជាតិ ដោយដំបូងលោកបានទិញពងពូជកណ្ដូប ត្រឹមតែ២ខាំ មកចិញ្ចឹមសាកល្បង នៅស្រុកកំណើតរបស់ខ្លួន តែអ្វីដែលនឹកស្មានមិនដល់នោះ វណ្ណហង្ស អាចចិញ្ចឹមកណ្ដូបទទួលបានផលយ៉ាងខ្ពស់ អាចលក់ចេញាបានជាង ១០០គីឡូ ក្នុងមួយខែ និងអាចទាញចំណូលពីមុខរបរនេះ ចន្លោះពី ២០០០ដុល្លារ ទៅ ៣០០០ដុល្លារ ក្នុងមួយខែ ផងដែរ។

ទាក់ទងនឹងបច្ចេកទេសចិញ្ចឹមកណ្ដូប វណ្ណហង្ស បានប្រាប់ឱ្យដឹងទៀតថា សត្វកណ្ដូប ជាប្រភេទសត្វម្យ៉ាងដែលងាយស្រួលចិញ្ចឹម​ បន្ទាប់ពីភ្ញាក់ពងវារួចមក នេះក៏ព្រោះតែកណ្ដូប វាមិនមែនជាសត្វរើសចំណី ដោយគ្រាន់មានចម្ការស្មៅ និងមានស្លឹករុក្ខជាតិបៃតង ដូចជា៖ ស្លឹកចេក ស្លឹកពោត ស្លឹកល្ហុង រួមផ្សំជាមួយការមើលថែបន្ដិចបន្ដួចរយៈពេលត្រឹមតែ ២៩ថ្ងៃ វណ្ណហង្ស អាចប្រមូលផលកណ្ដូបលក់បានទៅកាន់ទីផ្សារយ៉ាងឆាប់រហ័ស។

ចំពោះតម្លៃ និងទីផ្សារនាពេលបច្ចុប្បន្ននេះ ម្ចាស់កសិដ្ឋានរូបនេះ បានបញ្ជាក់ដែរថា កណ្ដូបដែលប្រមូលផលបានអាចលក់ចេញទៅកាន់ទីផ្សារចន្លោះពី ២ ទៅ ៣ម៉ឺនរៀល ក្នុងមួយគីឡូក្រាម ចំណែកពងកណ្ដូបវិញ អាចលក់ទៅកាន់អ្នកចិញ្ចឹម និងកសិដ្ឋានផ្សេងទៀតបានក្នុង ពង១គីឡូក្រាម មានតម្លៃចាប់ពី ៥០ម៉ឺនរៀល ទៅ ១លានរៀល អាស្រ័យទៅតាមរដូវកាល។

សម្រាប់បច្ចុប្បន្ននេះ វណ្ណហង្ស មានកសិដ្ឋានចិញ្ចឹមកណ្ដូបធម្មជាតិនេះ ប្រមាណជាង ៣កន្លែង ដោយកសិដ្ឋានចិញ្ចឹមកណ្ដូបទី១ ស្ថិតនៅក្នុងស្រុកអង្គស្នូល ខេត្តកណ្ដាល ចំណែកទី២ និងទី៣ ស្ថិតនៅខេត្តកំពង់ធំ និងបន្ទាយមានជ័យ ដែលសុទ្ធសឹងតែកំពុងទទួលបានផលយ៉ាងល្អ ពីមុខរបស់ចិញ្ចឹមកណ្ដូបនេះ៕

អត្ថបទ ៖​ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣០ នាទីutes មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៤៦ នាទីutes មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម១ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​The Times៖ លោក ស៊ី ត្រាំ និង ​ពូទីន ទំនង​ជួប​គ្នា​នៅ​ទីក្រុង​ប៉េកាំង​នៅដើមខែកញ្ញា​

Sokha Hotels

ព័ត៌មានពេញនិយម