កីឡា
Ronaldo គ្មានបំណងធ្វើជាគ្រូបង្វឹក ក្រោយចូលនិវត្តន៍
តារាបាល់ទាត់ដ៏ឆ្នើម Cristiano Ronaldo នឹងមិនអាចប្រកបអាជីពបាល់ទាត់ច្រើនឆ្នាំទៀតទេ ខណៈរូបគេមានអាយុ៣៩ឆ្នាំហើយ ប៉ុន្តែផែនការអនាត ក្រោយចូលនិវត្តន៍ទំនងជាមិនចង់ក្លាយជាគ្រូបង្វឹកបាល់ទាត់ឡើយ។

កាលពីថ្មីៗនេះ Ronaldo បានបង្កភាពភ្ញាក់ផ្អើលដល់ពិភពលោក ក្រោយរូបគេបានបង្កើតគណនី YouTube ផ្លូវការ ហើយមានអ្នកគាំទ្រចុចតាមដានចំនួន៤៨លាននាក់។
អ្នកគាំទ្រអាចនឹងគិតថា ក្រោយពេលបញ្ចប់អាជីពបាល់ទាត់នៅលើទីលាន Ronaldo អាចនឹងចាប់អាជីពជាគ្រូបង្វឹក ប៉ុន្តែតាមពិតរូបគេមិនមានបំណងធ្វើជាគ្រូបង្វឹកឡើយ។
កីឡាករ Ronaldo បាននិយាយថា ៖«វាពិបាកណាស់ក្នុងការគិតថា ខ្ញុំនឹងក្លាយជាគ្រូបង្វឹកថ្ងៃណាមួយ។ ក្នុងចិត្ត ខ្ញុំមិនគិតចង់ធ្វើជាគ្រូបង្វឹកទេ។ ប្រហែលជាខ្ញុំមើលឃើញអនាគតធ្វើអ្វីផ្សេង»។

ក្រោយចំណាយពេលវេលាជាមួយបាល់ទាត់ស្ទើរពាក់កណ្ដាលជីវិត Ronaldo បានសម្រេចសមិទ្ធផលជាច្រើនទាំងនៅក្លិប និងក្រុមជម្រើសជាតិ។ បច្ចុប្បន្ន Ronaldo កំពុងរីករាយក្នុងការផលិតវីដេអូកម្សាន្ដ ចែកជូនអ្នកគាំទ្រទស្សនានៅលើ YouTube។ នេះហើយជាការងារមួយផ្នែកទៀត៕
អត្ថបទ៖ ផា រតនា

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស