ព័ត៌មានអន្ដរជាតិ
ផ្ទុះការតវ៉ាហិង្សានៅសេណេហ្គាល់ ស្លាប់៤នាក់ ក្រោយមេប្រឆាំងបានចាប់ខ្លួន
ការតវ៉ាដោយហិង្សាបានផ្ទុះឡើងនៅប្រទេសសេណេហ្គាល់រយៈពេល៣ថ្ងៃ នៅពេលក្រុមបាតុករបាត់ដុតរថយន្ត និងប៉ះទង្គិចជាមួយប៉ូលិស បន្ទាប់ពីមេដឹកនាំបក្សប្រឆាំងត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាននិយាយថា មនុស្ស៤នាក់បានស្លាប់នៅក្នុងចលាចលដ៏កម្រនេះ។
លោក Ousmane Sonko បានបង្ហាញខ្លួននៅតុលាការកាលពីថ្ងៃសុក្រ ពីបទចោទប្រកាន់រំខានដល់សណ្តាប់ធ្នាប់សាធារណៈ។ លោកក៏ប្រឈមពីបទសេធសន្ធវៈមួយដែរ។
លោកបានបដិសេធចំពោះការចោទប្រកាន់ទាំងនោះ ហើយអ្នកគាំទ្ររបស់លោកនិយាយថា ការចោទប្រកាន់ទាំងនោះជាហេតុផលនយោបាយ។

កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Antoine Felix Abdoulaye Diome បានប្តេជ្ញាប្រើគ្រប់មធ្យោបាយចាំបាច់ដើម្បីឲ្យស្ថានភាពវិលត្រឡប់មកធម្មតាវិញ។
និយាយតាមទូរទស្សន៍ជាតិ លោក Diome បានចោទប្រកាន់លោក Sonko ពីបទ«ចេញសេចក្តីអំពាវនាវនាំឲ្យមានអំពើហិង្សា»។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានជំរុញឲ្យអ្នកតវ៉ា និងប៉ូលិស ឲ្យជៀសវាងអំពើហិង្សានៅក្នុងប្រទេសដែលជាប្រទេសមួយមានស្ថេរភាពបំផុតនៅអាហ្វ្រិកខាងលិច។
កាលពីថ្ងៃសុក្រ ប៉ូលិសបានបាញ់ឧស្ម័នទឹកភ្នែកទៅលើក្រុមអ្នកគាំទ្ររបស់លោក Sonko ដែលបានដាក់រនាំងបិទបណ្តោះអាសន្ននៅក្នុងរដ្ឋធានីដាកាដែលគ្រប់ដណ្តប់ដោយកមច្ចេកកម្ចី ហើយអ្នកតវ៉ៃបាននាំគ្នាស្រែច្រៀង “ដោះលែង Sonkoៗ”។

ប៉ូលិសបានបិទម៉ូតូ និងម៉ូតូដែលពេញនិយមសម្រាប់អ្នកគាំទ្រវ័យក្មេងរបស់លោក Sonko នៅលើដងផ្លូវ។ ផ្សារទំនើបមួយនៅជាយក្រុងដាកាត្រូវបានវាយឆ្មក់កាលពីថ្ងៃសុក្រ។ នេះបើយោងតាមប្រភពទីភ្នាក់ងាព័ត៌មាន AFP។
អ្នកតវ៉ាម្នាក់បានប្រាប់ទីភ្នាក់ងារ Reuters ថា ៖«អ្វីដែលយើងកំពុងរស់នៅក្នុងប្រទេសនេះគឺមិនគួរឲ្យជឿ វាគួរឲ្យអាម៉ាស់»។

ក្រុមបាតុករបានជួបជុំគ្នានៅតាមតំបន់ជាច្រើននៅក្នុងទីក្រុង និងនៅភាគខាងត្បូងទីក្រុង Bignona ដែលជាកន្លែងលោក Sonko មានប្រជាប្រិយភាពខ្លាំង៕
អានព័ត៌មានជាច្រើនទៀត សូមចុច៖ ព័ត៌មានអន្តរជាតិ
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


