ជីវិតកម្សាន្ដ
ឧកញ៉ា ព្រាប សុវត្ថិ គាំទ្រពេញទំហឹងចំពោះការបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន”
បន្ទាប់ពីចូលរួមបរិច្ចាគថវិកាចំនួន ២០០ លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» កំពូលតារាចម្រៀងងារជាឧកញ៉ា ព្រាប សុវត្ថិ បានប្រកាសពីឆន្ទៈរបស់ខ្លួនក្នុងការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែននេះឡើង។

លោក ព្រាប សុវត្ថិ បានឲ្យដឹងកាលពីរសៀលថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៤ ថា លោកសូមគោរព និងគាំទ្រសេចក្ដីប្រកាសរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានបង្កើតនូវមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនានាតាមបណ្ដោយព្រំដែន ព្រមទាំងផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាននៅក្នុង និងក្រៅប្រទេស បានចូលរួមចំណែកផ្ទាល់ជាមួយរាជរដ្ឋាភិបាលក្នុងបុព្វហេតុរួមគ្នាកសាងជាតិមាតុភូមិ។
កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានបន្តថា នេះជាពេលវេលាល្អបំផុតដែលប្រជាជនខ្មែរទាំងអស់បានបង្ហាញឲ្យឃើញនូវកម្លាំងមហាសាមគ្គីជាតិខ្មែរគ្រប់ទិសទីរួមគ្នាកសាង ការពារ អភិវឌ្ឍន៍តាមតំបន់ព្រំដែន ឲ្យមានសុខសន្តិភាព និងបូរណភាពទឹកដី ឲ្យបានរឹងមាំគង់វង្សរហូតគ្រប់ជំនាន់។

លោកបានបញ្ជាក់ថា «ក្នុងនាមខ្ញុំបាទប្រជាពលរដ្ឋមួយរូប សូមគាំទ្រ និងបរិច្ចាគធនធានផ្ទាល់ខ្លួនចំនួន ២០០ លានរៀល ដើម្បីបង្ហាញពីស្មារតីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមតំបន់ព្រំដែន»។
បន្ថែមពីនេះ ឧកញ៉ា ព្រាប សុវត្ថិ បានបំផុសស្មារតីដល់មហាជនដែរថា «ខ្ញុំបាទសូមអំពាវនាវពុកម៉ែបងប្អូនចូលរួមឲ្យបានគ្រប់គ្នា ១ ០០០ រៀល ឬ ២ ០០០ រៀល ក្តី គឺបង្ហាញពីទឹកចិត្តបេះដូង និង ឆន្ទៈ នៃការស្រឡាញ់ និងប្ដេជ្ញាចូលរួមការពារទឹកដីរបស់យើងទាំងអស់គ្នា»៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


