ព័ត៌មានជាតិ
អគ្គនាយកពន្ធនាគារ ណែនាំឱ្យពន្ធនាគារនៅតំបន់ប្រឈមទឹកជំនន់ ត្រូវប្រុងជើងការខ្ពស់
អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បានណែនាំឱ្យពន្ធនាគារនៅតំបន់ប្រឈមទឹកជំនន់ ត្រូវប្រុងជើងការខ្ពស់ ដើម្បីទប់ស្កាត់បញ្ហា និងបង្កាការពារ។ លោកណែនាំបែបនេះ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារខែសីហា និងលើកទិសដៅការងារសម្រាប់ខែកញ្ញា ឆ្នាំ២០២៤ ដែលមានការអញ្ជើញចូលរួមដោយ អគ្គនាយករង ប្រធាននាយកដ្ឋានទាំង៥ ប្រធានមណ្ឌលអប់រំកែប្រែ និងប្រធានពន្ធនាគាររាជធានីខេត្ត។

នៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ លោក ឈន សាណាត ណែនាំដូច្នេះ៖«ពន្ធនាគារនៅតំបន់ដែលមានបញ្ហាប្រឈមទៅនឹងទឹកជំនន់ ត្រូវត្រៀមលក្ខណៈឲ្យបានខ្ពស់ក្នុងការទប់ស្កាត់ និងបង្កាការពារទុកជាមុន»។
ជាមួយគ្នានេះ លោក ឈន សាណាត ក៏បានផ្តល់អនុសាសន៍ដឹកនាំជាដំណោះស្រាយដល់នាយកដ្ឋានជំនាញ និងប្រធានពន្ធនាគាររាជធានី-ខេត្ត ដូចជាកងកម្លាំងទាំងអស់ត្រូវធ្វើការហ្វឹកហាត់ជាប្រចាំក្នុងការការពារសន្តិសុខសុវត្ថិភាពពន្ធនាគារ។

លោកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក៏បានណែនាំឱ្យមន្ត្រីក្រោមឱវាទត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះជនជាប់ឃុំណាដែលមានជំងឺឈឺធ្ងន់ធ្ងរប្រសិនបើមានបញ្ហាអ្វីធ្ងន់ធ្ងរត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ និងការងាររដ្ឋបាល ឯកសារត្រូវធ្វើឲ្យលឿនទាន់ពេលវេលាកុំឱ្យមានការរាំងស្ទះនៅឯកសារណាមួយ
ចំពោះមន្ត្រីដែលបានទៅសិក្សារៀនសូត្រអំពីការវិបស្សនារួចនោះ ត្រូវយកចំនេះវិជ្ជា និងជំនាញទាំងអស់ដែលបានរៀនយកមកធ្វើការអប់រំដល់ជនជាប់ឃុំ។ នេះជាការណែនាំបន្ថែមរបស់លោក ឈន សាណាត៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


