ព័ត៌មានអន្ដរជាតិ
ចារកម្មជាន់ខ្ពស់អាមេរិក ថា រុស្ស៊ីនឹងពិបាកវាយយកតំបន់ Kursk មកកាន់កាប់វិញ
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌឺមៀរ ពូទីន (Vladimir Putin) នឹងធ្វើការវាយលុកដើម្បីព្យាយាមដណ្តើមយកទឹកដីនៅក្នុងតំបន់ Kursk ដែលត្រូវបានកាន់កាប់ដោយកងទ័ពអ៊ុយក្រែន ប៉ុន្តែកងកម្លាំងរុស្ស៊ីនឹងជួបប្រទះ «ការប្រយុទ្ធដ៏លំបាក»។ នេះបើយោងតាមការលើកឡើងរបស់អនុប្រធានចារកម្ម CIA លោក David Cohen កាលពីថ្ងៃទី២៨ខែសីហា។

លោក Cohen បានប្រាប់សន្និសីទឧស្សាហកម្មសន្តិសុខជាតិថា៖ «យើងអាចប្រាកដបានថា លោក ពូទីន នឹងធ្វើការវាយលុកដើម្បីព្យាយាមដណ្តើមយកទឹកដីនោះមកវិញ។ ខ្ញុំគិតថាការរំពឹងទុករបស់យើងគឺថាវានឹងក្លាយជាការប្រយុទ្ធដ៏លំបាកមួយសម្រាប់រុស្ស៊ី។ លោក ពូទីន មិនត្រឹមតែត្រូវប្រឈមមុខនឹងការពិតដែលថាមានទ័ពជួរមុខឥឡូវនេះនៅក្នុងទឹកដីរុស្ស៊ីដែលគាត់នឹងត្រូវដោះស្រាយនោះទេ គាត់ថែមទាំងត្រូវតែដោះស្រាយជាមួយនឹងប្រតិកម្មនៅក្នុងសង្គមរបស់គាត់ ដែលពួកគេបានបាត់បង់បំណែកមួយនៃទឹកដីរុស្ស៊ី»។
លោក Cohen បានប្រាប់ទៀតថា អ៊ុយក្រែនបានវាយលុកឆ្លងព្រំដែនចូលតំបន់ Kursk ភាគខាងលិចនៃប្រទេសរុស្ស៊ី កាលពីថ្ងៃទី៦ខែសីហា ហើយកាន់កាប់បានផ្ទៃដីប្រហែល ៧៧៧គីឡូម៉ែត្រការ៉េ។
រដ្ឋាភិបាលក្រុងកៀវ បាននិយាយថា ខ្លួនមិនមានចេតនាក្នុងការកាត់យកដីដែលខ្លួនបានកាន់កាប់នោះទេ តែទាហានអ៊ុយក្រែនកំពុងរៀបចំខ្សែបន្ទាត់ការពារខ្លួន ដោយមានគោលបំណងកាន់កាប់ទីនោះក្នុងរយៈពេលជាក់លាក់មួយប៉ុណ្ណោះ។
អ៊ុយក្រែនបានអះអាងថា ខ្លួនបានកាន់កាប់ទីតាំងចំនួន១០០ នៃតំបន់ Kursk ខណៈដែលកម្លាំងរុស្ស៊ីវិញបានបន្តវាយសម្រុកទៅមុខនៅតំបន់ Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន។
លោក Cohen បាននិយាយថា រុស្ស៊ីទំនងជាមានបំណងវាយយកទីក្រុង Pokrovsk ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់របស់អ៊ុយក្រែន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ខែសីហា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា សង្គ្រាមជាមួយរុស្ស៊ី នៅទីបំផុតនឹងបញ្ចប់ដោយការសន្ទនា ប៉ុន្តែទីក្រុងកៀវត្រូវតែស្ថិតក្នុងជំហររឹងមាំ ហើយថាលោកនឹងបង្ហាញផែនការដល់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងបេក្ខភាពប្រធានាធិបតីអាមេរិក២រូបគឺលោកស្រី កាម៉ាឡា ហារីស (Kamala Harris) និងលោក ដូណាល់ ត្រាំ (Donald Trump)។
យ៉ាងណា លោក ពូទីន ធ្លាប់បាននិយាយថា កិច្ចព្រមព្រៀងអាចត្រូវចាប់ផ្តើម លុះត្រាណាតែអ៊ុយក្រែនយល់ព្រមឲ្យរុស្ស៊ីគ្រប់គ្រងផ្នែកសំខាន់ៗនៃខេត្តចំនួន៤ ដែលមានដូចជា Donetsk, Kherson, Luhansk និង Zaporizhzhia ក៏ដូចជាតំបន់គ្រីមៀ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


