កីឡា
ពាន SEA V. League Challenge ប្រកួតល្ងាចនេះប្រាក់រង្វាន់១០០លានរៀល
ការប្រកួតកីឡាបាល់ទះពានរង្វាន់លំដាប់ទី២អាស៊ាន SEA V. League Challenge នឹងចាប់ផ្តើមប្រកួតវេលាម៉ោង៤រសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ។

ការប្រកួតដែលមានក្រុមបាល់ទះជម្រើសជាតិកម្ពុជា ម៉ាឡេស៊ី សិង្ហបុរី និងឡាវ មាន២ដំណាក់កាល។ ដំណាក់កាលទី១ គឺការប្រកួតវិលជុំសន្សំពិន្ទុដែលក្រុមទាំង៤ទាំងត្រូវប៉ះគ្នាចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា។ ដំណាក់កាលទី២គឺការប្រកួតវគ្គខ្វែងនៅថ្ងៃទី២ ខែកញ្ញា ដោយក្រុមចំណាត់ថ្នាក់លេខ១ ត្រូវប៉ះក្រុមលេខ៤ ខណៈក្រុមលេខ២ ប៉ះក្រុមលេខ៣ ហើយក្រុមឈ្នះត្រូវប៉ះគ្នាវគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯក ខណៈក្រុមចាញ់ប៉ះគ្នាដណ្តើមចំណាត់ថ្នាក់លេខ៣។

ថ្វីបើការប្រកួតដែលប្រើពេលត្រឹមតែ៤ថ្ងៃ ប៉ុន្តែក្នុងនាមជាម្ចាស់ផ្ទះ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានសម្រេចដាក់ប្រាក់រង្វាន់យ៉ាងច្រើនរហូតដល់១០០លានរៀល (២៥០០០ដុល្លារ) សម្រាប់ក្រុមជើងឯក មានប្រាក់រង្វាន់សម្រាប់ក្រុមរងជើងឯក និងពានរង្វាន់ឯកត្តជនផងដែរ។

ការប្រកួតថ្ងៃដំបូង ទី៣០ ខែសីហា ឆ្នាំ២០២៤ ក្រុមជម្រើសជាតិសិង្ហបុរី ត្រូវប្រកួតជាមួយ ជម្រើសជាតិឡាវ វេលាម៉ោង៤រសៀល និងបន្ទាប់មកវេលាម៉ោង៦:៣០នាទីយប់ ក្រុមជម្រើសជាតិកម្ពុជា ប្រកួតជាមួយ ជម្រើសជាតិ ម៉ាឡេស៊ី ដែលជាការប្រកួតដ៏តឹងតែងសម្រាប់ក្រុមកម្ពុជា។

សម្រាប់ការប្រកួតនេះ អ្នកគាំទ្រត្រូវទិញសំបុត្រទើបអាចចូលទស្សនាផ្ទាល់បាន។ តំបន់អង្គុយ A មានតម្លៃ១ម៉ឺនរៀល និងតំបន់អង្គុយ B មានតម្លៃ៥ពាន់រៀល។ កន្លែងអង្គុយទស្សនាមានកំណត់គឺក្រោម៥ពាន់កន្លែងប៉ុណ្ណោះ។
កម្មវិធីប្រកួតថ្ងៃទី៣០ ខែកញ្ញា
- សិង្ហបុរី vs ឡាវ
- កម្ពុជា vs ម៉ាឡេស៊ី
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


