Connect with us

ព័ត៌មានអន្ដរជាតិ

ចំនួនប្រជាជនវៀតណាម អាចធ្លាក់ចុះ នៅ៣៥ឆ្នាំទៀត

បានផុស

នៅ

តាមការព្រមានពីអ្នកជំនាញ ចំនួនប្រជាជនវៀតណាម អាចចាប់ផ្តើមធ្លាក់ចុះក្នុងរយៈពេល៣៥ឆ្នាំខាងមុខ បើមិនមានវិធានការដោះស្រាយអត្រាកំណើតរបស់ប្រទេសនេះទេនោះ។

ប្រជាជនវៀតណាម (រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសន្និសីទកាលពីថ្ងៃព្រហស្បតិ៍ស្តីពីការដោះស្រាយអត្រាកំណើតទាប, ក្រុមអ្នកវិទ្យាសាស្ត្របានបង្ហាញក្តីកង្វល់អំពីអត្រាមានកូនទាបរបស់វៀតណាម ដែលអាចនឹងធ្លាក់ចុះដល់កម្រិតព្រួយបារម្ភក្នុងពេលឆាប់ៗនេះ។

កាលពីឆ្នាំមុន អត្រាមានកូនសរុបរបស់វៀតណាម គឺ១.៩៦នាក់ក្នុងស្ត្រីម្នាក់ ដែលជាកម្រិតទាបបំផុតក្នុងកំណត់ត្រា ហើយគេព្យាករថា អត្រានេះនឹងបន្តធ្លាក់ចុះទៀត។

ប្រជាជនវៀតណាម (រូបថត៖ Tuyen Giao)

លោក Pham Vu Hoang អនុប្រធានអាជ្ញាធរប្រជាជនវៀតណាម បានកត់សម្គាល់ថា ប្រជាជនវៀតណាមបានកើនឡើងដល់ជាង ១០០លាននាក់កាលពីឆ្នាំមុន ដោយជាមធ្យមកើន១លាននាក់ក្នុងមួយឆ្នាំ បើគិតចាប់ពីចន្លោះឆ្នាំ២០១៣ដល់ឆ្នាំ២០២៣។

បើ​វៀតណាម​រក្សា​អត្រា​កំណើត​មធ្យម កំណើន​ប្រជាជន​អាច​នឹង​កើនឡើង​ដល់​ឆ្នាំ២០៦៩ ប៉ុន្តែប្រសិនបើអត្រាកំណើតនៅតែមានកម្រិតទាបនោះ ចំនួនប្រជាជនអាចចាប់ផ្តើមធ្លាក់ចុះនៅដើមឆ្នាំ២០៥៩។

ប្រជាជនវៀតណាម (រូបថត៖ VN Express)

តាមការព្រមានពីអ្នកជំនាញ អត្រាកំណើតទាបអាចនាំឲ្យមានបញ្ហាប្រឈមជាច្រើន រួមទាំងកង្វះកម្លាំងពលកម្ម ការកើនឡើងនៃជនអន្តោប្រវេសន៍ និងចំនួនប្រជាជនវ័យចំណាស់ផងដែរ។ ពួកគេសន្មតថា អត្រាកំណើតធ្លាក់ចុះគឺដោយសារកត្តាមួយចំនួន ដូចជាកម្រិតឧត្តមសិក្សា ជីវភាពរស់នៅ និងបន្ទុកហិរញ្ញវត្ថុទាក់ទងការចិញ្ចឹមកូនជាដើម។

សូមជម្រាបថា បច្ចុប្បន្ន វៀតណាមគឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេទីបីនៅអាស៊ីអាគ្នេយ៍ និងលំដាប់ទី១៥ នៅលើពិភពលោក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ វៀតណាម កំពុង​បារម្ភ​អត្រា​កំណើត​ធ្លាក់​ចុះ ខណៈអាយុរៀបការ​ជាមធ្យម​កាន់​តែ​កើនឡើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម