សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលសកម្មដើរកាត់ខ្សែភ្លើងតាមបង្គោល
សមត្ថកិច្ចក្រុងតាខ្មៅ បានស្រាវជ្រាវឃាត់ជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពជិះកង់ដើរកាត់ខ្សែភ្លើងតាមបង្គោលកាប៊ីនភ្លើង ចំនួន០៣ភូមិ ក្នុងសង្កាត់ដើមមៀន។

ប្រតិបត្តិការណ៍ឃាត់ខ្លួននេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យមានឈ្មោះ សឿន ចាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ។
បើតាមប្រភពព័ត៍មានពីសមត្ថកិច្ចបានអោយដឹងថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៣និង៣៣នាទីទាបភ្លឺ មានជនសង្ស័យម្នាក់ជិះកង់តាមបណ្តោយផ្លូវលំក្នុងសង្កាត់ដើមមៀន ធ្វើសកម្មភាពកាត់ខ្សែភ្លើងលើបង្គោលរួចជិះកង់ចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ប្រភពដដែលបន្តទៀតថា ជនសង្ស័យខាងលើនេះ តែងធ្វើសកម្មភាពកាត់ខ្សែភ្លើងតាមកាប៊ីនភ្លើង តាមបង្គោលជារឿយៗ តាមភូមិចំនួន០៣ផ្សេងគ្នា ក្នុងសង្កាត់ដើមមៀន បណ្តាលអោយអ្នករស់នៅក្នុងមូលដ្ឋានដាច់ភ្លើងដោយមិនមានមូលហេតុ និងមានការរាយការណ៍ពីប្រជាពលរដ្ឋមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ។

ភ្លាមៗ កម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវរយៈពេល២៤ម៉ោង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល រហូតមកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការក្រុងតាខ្មៅ សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន ល្បាតលើដងផ្លូវ ក៏ប្រទះឃើញជនសង្ស័យជិះកង់ដែរជាមុខសញ្ញា ក៏បានឃាត់ត្រួតពិនិត្យ ឆែកឆេរមើលក្នុងកាបូបស្ពាយមានខ្សែភ្លើងសកសំបក រួចចំនួន១៣ដុំ និងវត្ថុតាងមួយចំនួនទៀត។
ជនសង្ស័យ និងវត្ថុតាងខាងលើសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងតាខ្មៅ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បបន្តចាត់ការតាមនីតិវិធី៕
អត្ថបទ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


