ព័ត៌មានអន្ដរជាតិ
វៀតណាម៖ ការនាំចេញក្នុងវិស័យកសិ-រុក្ខាប្រមាញ់-នេសាទ ហក់ឡើងខ្លាំង បង្កើតអតិរេកពាណិជ្ជកម្មជាង ១០ ប៊ីលានដុល្លារ
ស្ថិតិរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់ប្រទេសវៀតណាម បានបង្ហាញថា ក្នុងរយៈពេលដំបូងដើមឆ្នាំ ២០២៤ ការនាំចេញរបស់វៀតណាមក្នុងវិស័យកសិ-រុក្ខាប្រមាញ់-នេសាទ បានហក់ឡើងខ្លាំង ដែលបង្កើតបានជាអតិរេកពាណិជ្ជកម្មចំនួន ១១,៨ ប៊ីលានដុល្លារ ពោលគឺកើនឡើងប្រមាណ ៦៨,៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News កាលពីថ្ងៃអាទិត្យ។

ការនាំចេញលើផលិតផលកសិកម្មភាគច្រើន មានការកើនឡើងចន្លោះពីខែមករា ដល់ខែសីហា ដែលនាំឱ្យតម្លៃនាំចេញសរុបឈានដល់ ៤០,០៨ ប៊ីលានដុល្លារ កើនឡើង ១៨,៦ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ។ ផលិតផលនាំចេញសំខាន់ៗ ដែលទំហំនាំចេញមានលើសពី ១ ប៊ីលានដុល្លារ រួមមាន ផលិតផលឈើ (១០,២៤ ប៊ីលានដុល្លារ) កាហ្វេ (៤,០៣ ប៊ីលានដុល្លារ) អង្ករ (៣,៨៥ ប៊ីលានដុល្លារ) គ្រាប់ស្វាយចន្ទី (២,៧៧ ប៊ីលានដុល្លារ) ផ្លែឈើ និងបន្លែ (៤,៦៣ ប៊ីលានដុល្លារ) បង្គា (២,៤១ ប៊ីលានដុល្លារ) និងត្រីប្រា (១,២ ប៊ីលានដុល្លារ)។
ស្ថិតិរបស់ក្រសួងកសិកម្មវៀតណាមបានបន្ថែមថា តម្លៃនាំចេញជាមធ្យមនៃផលិតផលកសិកម្មជាច្រើន(គិតក្នុង១តោនៗ) ក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ហើយមានតែគ្រាប់ស្វាយចន្ទីប៉ុណ្ណោះ ដែលតម្លៃធ្លាក់ចុះប្រមាណ ១ ភាគរយ ដោយលក់ត្រឹម ៥ ៧០១ ដុល្លារ/តោន។

សហរដ្ឋអាមេរិក ចិន និងជប៉ុន គឺជាទីផ្សារសំខាន់សម្រាប់ផលិតផលកសិ-រុក្ខាប្រមាញ់-នេសាទរបស់វៀតណាម ដោយអាមេរិកនាំមុខគេលើការនាំចូល ហើយបន្ទាប់មកគឺចិន និងជប៉ុន។
ទន្ទឹមនឹងការនាំចេញមានកំណើនខ្លាំងនេះ ក្រសួងកសិកម្មវៀតណាមនៅតែនិយាយថា រដ្ឋាភិបាលនឹងផ្តោតខ្លាំងលើការពន្លឿនការប្រើប្រាស់ក្នុងស្រុក និងការលើកកម្ពស់ការនាំចេញនៅប៉ុន្មានខែចុងក្រោយនៃឆ្នាំ ២០២៤ ដោយទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងបង្កើនការចរចាសម្រាប់ការនាំចេញជាផ្លូវការទ្វេភាគី ទៅកាន់ប្រទេសចិន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ក្រសួងក៏លើកឡើងផងដែរថា រដ្ឋាភិបាលនឹងប្រឹងប្រែង ដើម្បីពង្រឹង និងពង្រីកទីផ្សារសក្តានុពល ដូចជាតាមបណ្ដាប្រទេសមូស្លីមផ្សេងៗ រួមទាំងនៅមជ្ឈិមបូព៌ា និងអាហ្វ្រិក៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ