ព័ត៌មានជាតិ
អ្នកនាំពាក្យអប់រំ ៖ ដំណើរការប្រឡងឌីប្លូម ឆ្នាំនេះ ប្រព្រឹត្តិទៅដោយរលូន មិនមានភាពមិនប្រក្រតីកើតឡើងទេ
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៣ កញ្ញា នេះថា សម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬ ឌីប្លូម ឆ្នាំនេះ បានប្រព្រឹត្តិទៅដោយរលូន មិនមានភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។

លោកស្រីបានបន្តថា «ខ្ញុំសង្កេតឃើញថាការប្រឡងនេះបានដំណើរការទៅបានល្អប្រសើរ ដោយបេក្ខជនប្រឡងបានយល់ដឹងពីគោលការណ៍ នៃការប្រឡង និងគោរពវិន័យបានល្អ ហើយមិនត្រឹមតែប៉ុណ្ណោះបានបង្ហាញពីការផ្លាស់ប្តូរអាកប្បកិរិយាបានល្អ ដោយមិនមាននាំយកចម្លើយវិញ្ញាសា ទូរស័ព្ទ ឬ ប្រ៊ុយយ៉ុង ចូលក្នុងមណ្ឌលប្រឡងឡើយ»។
លោកស្រីបានបន្តទៀតថា បើទោះបីជាប្រឡងឌីប្លូមនេះក្រសួងប្រគល់សិទ្ធដល់គ្រឹះស្ថានសិក្សាចាប់តាំងពីការរៀបចំវិញ្ញាសាដំណើរការសំណេរ កំណែស្រង់បូកពិន្ទុ និងប្រកាសលទ្ធផលនៅតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ ដោយប្រើប្រាស់បុគ្គលិកអប់រំនៅក្នុងគ្រឹះស្ថានមធ្យមសិក្សារបស់ខ្លួនធ្វើជាមេប្រយោគប្រឡងក៏ដោយ ក៏ក្រសួងនៅតែប្រកាន់ខ្ជាប់នូវគោលការណ៍គុណភាពសុក្រឹតភាព និងលទ្ធផលអាចទទួលយក បានទាំងអស់គ្នាដដែល ដោយក្រសួងបានចេញសេចក្តីណែនាំឱ្យគ្រឹះស្ថាននីមួយៗ ត្រូវគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន។ លើសពីនេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្តនីមួយៗ ក៏ត្រូវចូលរួមតាមដាន និងឃ្លាំងមើលពីដំណើរការប្រឡងនេះផងដែរ។

លោកស្រីបានបន្ថែមថា សម្រាប់ឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម នៅថ្ងៃទី ២ ខែកញ្ញា និងប្រកាសលទ្ធផលនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៤ ដោយមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ២០១ ៧១២ នាក់ ស្រី ១០៧ ៨០៦ នាក់ ចែកជា ២ ០៩៦ មណ្ឌល ទាំងរដ្ឋ និងឯកជន។ តួលេខនេះ បើធៀបទៅនឹងប្រឡងឆ្នាំមុនឃើញថា មានការកើនឡើង ២៣ ៥៧៨ នាក់ ដោយឆ្នាំមុនមានបេក្ខជនចូលរួមប្រឡង ចំនួន ១៧៨ ១៣៤ នាក់ ស្រី ៩៤ ៨០៥ នាក់ មានចំនួន ១ ៧៤៣ មណ្ឌល ចែកជា ៨០៩០ បន្ទប់៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


