ព័ត៌មានអន្ដរជាតិ
កាន់តែផ្ទុះកំហឹង អាជ្ញាធរមីយ៉ាន់ម៉ាគាស់សាកសព Kyal Sin មកវិញព្រោះមិនអស់ចិត្ត
ទូរទស្សន៍រដ្ឋ MRTV បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា អាជ្ញាធរមីយ៉ាន់ម៉ាបានគាស់សាកសពនារីអាយុ១៩ឆ្នាំម្នាក់ដែលបានក្លាយជានិមិត្តរូបនៃចលនាតវ៉ា ហើយធ្វើការពិនិត្យដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថា ប៉ូលិសមិនបានសម្លាប់នាងនោះទេ។
Kyal Sin ដែលត្រូវបានគេស្គាល់ថា Angel បានស្លាប់កាលពីថ្ងៃពុធ ដោយការបាញ់ចំក្បាលនៅពេលក្រុមបាតុករ រងការវាយប្រហារពីកងកម្លាំងសន្តិសុខ ដែលព្យាយាមបញ្ចប់បាតុកម្មប្រឆាំងរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈ។
Kyal Sin គឺជាម្នាក់ក្នុងចំណោមមនុស្ស៣៨នាក់ ដែលត្រូវបានសម្លាប់។
ការគាស់សាកសពរបស់ Kyal Sin បានបង្កឲ្យមានការខឹងសម្បាថ្មីទៀតពីគូប្រជែងរដ្ឋប្រហារ។ ពួកគេបានចោទប្រកាន់យោធាថា ព្យាយាមលាក់បាំងការពិតដែលថា នាងត្រូវបានសម្លាប់ដោយកងកម្លាំងរបស់ពួកគេ។
ទូរទស្សន៍រដ្ឋបានផ្សាយថា ប៉ូលិស ចៅក្រមនិងវេជ្ជបណ្ឌិតបានគាស់សាកសព និងធ្វើការវះកាត់ដើម្បីស៊ើបអង្កេត។
ពួកគេបានរកឃើញស្នាមរបួសធ្លុះ នៅផ្នែកខាងក្រោយនៃក្បាលនិងសំណទំហំ ១.២សង់ទីម៉ែត្រគុណ ០.៧សង់ទីម៉ែត្រនៅក្នុងខួរក្បាលហើយនិយាយថា វាខុសពីគ្រាប់កាំភ្លើងដែលប្រើដោយប៉ូលិស។
ទូរទស្សន៍រដ្ឋរាយការណ៍ថា ប៉ូលិសបានប្រឈមមុខជាមួយក្រុមអ្នកតវ៉ា ហើយគ្រាប់ដែលសម្លាប់ Kyal Sin អាចត្រូវបានបាញ់ចេញពីកាំភ្លើងគ្រាប់.38។ ដូច្នេះវាអាចត្រូវបានសន្និដ្ឋានថា អ្នកដែលមិនចង់បានស្ថេរភាព បានធ្វើឃាតនាង។
ស្របពេលជាមួយគ្នានោះ នៅលើបណ្តាញសង្គម ក្រុមអ្នកប្រឆាំងរដ្ឋប្រហារបានពណ៌នាពីការគាស់សាកសពនេះថា ជាការប្រមាថបន្ថែមទៀតចំពោះ Kyal Sin និងក្រុមគ្រួសាររបស់នាងជាមួយចេតនាផ្តល់ព័ត៌មានមិនពិត អំពីអ្វីដែលបានកើតឡើង។
អ្នកនាំពាក្យយោធាមិនបានឆ្លើយតបចំពោះការហៅទូរស័ព្ទ សុំការអត្ថាធិប្បាយទេ។
ទូរទស្សន៍រដ្ឋផ្សាយថា អាជ្ញាធរបានស្នើសុំការអនុញ្ញាតពីក្រុមគ្រួសារដើម្បីគាស់សាកសព ប៉ុន្តែមិនបាននិយាយថា តើការស្នើសុំនេះ វាត្រូវបានអនុញ្ញាតដែរឬអត់នោះទេ។ Reuters ក៏មិនអាចទាក់ទងក្រុមគ្រួសារបានដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ មីយ៉ាន់ម៉ាស្នើឥណ្ឌាប្រគល់ប៉ូលិសដែលភៀសខ្លួនឆ្លងកាត់ព្រំដែនត្រឡប់មកវិញ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


