ព័ត៌មានអន្ដរជាតិ
ចក្រភពអង់គ្លេស ផ្អាកអាជ្ញាប័ណ្ណនាំចេញអាវុធចំនួន៣០ប្រភេទទៅកាន់អ៊ីស្រាអែល
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បាននិយាយកាលពីថ្ងៃចន្ទថា ចក្រភពអង់គ្លេសនឹងផ្អាកជាបន្ទាន់នូវអាជ្ញាប័ណ្ណនាំចេញអាវុធចំនួន៣០ ក្នុងចំណោមអាជ្ញាប័ណ្ណ៣៥០របស់ខ្លួនជាមួយប្រទេសអ៊ីស្រាអែល ដោយហេតុថាមានការព្រួយបារម្ភអំពីហានិភ័យនៃការប្រព្រឹត្តបទល្មើសយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ។

លោក Lammy បានរៀបរាប់ថា ការសម្រេចចិត្តផ្អាកអាជ្ញាប័ណ្ណនេះ មិនមែនសំដៅលើការហាមប្រាមអាវុធទាំងស្រុងនោះទេ ប៉ុន្តែវាគ្រាន់តែសំដៅលើអាវុធប៉ុន្មានប្រភេទតែប៉ុណ្ណោះ ដែលទំនងជាអាចត្រូវប្រើប្រាស់ក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា។
ទោះជាយ៉ាងនេះក្ដី លោករដ្ឋមន្ត្រី បានបន្តថា ចក្រភពអង់គ្លេសនៅតែបន្តគាំទ្រសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែលស្របតាមច្បាប់អន្តរជាតិ។ លោក Lammy បានបន្ថែមថា៖ «ពិតណាស់ យើងទទួលស្គាល់តម្រូវការរបស់អ៊ីស្រាអែល ដើម្បីការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងផ្នែកសន្តិសុខ ប៉ុន្តែយើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិធីសាស្រ្តដែលអ៊ីស្រាអែលបានប្រើប្រាស់ និងតាមរយៈរបាយការណ៍ស្លាប់នៃជនស៊ីវិល និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល»។
ការនាំចេញរបស់អង់គ្លេសមានចំនួនតិចជាង ១ភាគរយនៃសព្វាវុធសរុបដែលអ៊ីស្រាអែលទទួលបាន ហើយលោក Lammy បានប្រាប់ថា ការផ្អាកនេះនឹងមិនប៉ះពាល់ដល់សន្តិសុខរបស់អ៊ីស្រាអែលឡើយ។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានឆ្លើយតបថា ការសម្រេចចិត្តរបស់ចក្រភពអង់គ្លេសជារឿងគួរឲ្យខកចិត្ត ហើយប្រៀបដូចជាការផ្ញើសារដ៏មានបញ្ហាទៅកាន់ក្រុមហាម៉ាស និងប្រទេសអ៊ីរ៉ង់។
ក្នុងចំណោមអាវុធដែលនឹងត្រូវផ្អាក មានគ្រឿងបង្គំសម្រាប់យន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ និងយន្តហោះគ្មានមនុស្សបើក៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


