កីឡា
កីឡាករសិង្ហបុរី Goh J.H. សរសើរ វឿន វាសនា និង ផល រតនៈ ល្អខ្លាំង
កីឡាករលេខ១២របស់ក្រុមបាល់ទះជម្រើសជាតិសិង្ហបុរី Goh J.H. បានសរសើរក្រុមបាល់ទះជម្រើសជាតិកម្ពុជាពីសមត្ថភាពដ៏អស្ចារ្យ ប៉ុន្តែបើនិយាយពីកីឡាករម្នាក់ៗរូបគេចាប់អារម្មណ៍ខ្លាំងលើកីឡាករកម្ពុជា២រូប។

ក្នុងបទសម្ភាសជាមួយសារព័ត៌មាន«កម្ពុជាថ្មី» បុរសសង្ហាសក់វែង Goh ដែលមានអ្នកគាំទ្រកម្ពុជាច្រើនថតរូបជាមួយបាននិយាយថា រូបគេពិតជារីករាយណាស់ដែលបានមកប្រកួតនៅទឹកដីកម្ពុជា ទោះបីជាលទ្ធផលមិនសូវល្អប្រសើរក៏ដោយ។ អ្វីដែលធ្វើឲ្យរូបគេចង់ចាំបំផុតគឺការលេងតទល់ជាមួយក្រុមខ្លាំងៗដែលបានធ្វើឲ្យពួកគេបង្ហាញអស់ពីសមត្ថភាព និងដឹងពីកម្រិតខ្លួនឯង។

កីឡាករបាននិយាយថា ៖«ពេលខ្ញុំលេងនៅសិង្ហបុរី ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងល្អ តែពេលមកប្រកួតនៅទីនេះទើបដឹងថា វ៉ូវៗ ក្រុមគេពិតជាមិនធម្មតា។ បើនិយាយពីក្រុមកម្ពុជាវិញពិតជាខ្លាំង។ កីឡាករកម្ពុជាខ្ពស់ ធំ លោតបានខ្ពស់ ហើយវ៉ៃផ្តាច់ល្អ។ អូ! ខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ តែមិនអាចទៅរួចទេ ពីព្រោះក្រុមកម្ពុជាខ្ពស់ៗណាស់»។
នៅពេលសួរថា តើកីឡាករកម្ពុជារូបណាដែលលោកស្គាល់សម្រាប់ការមកប្រកួតនៅកម្ពុជាលើកដំបូងនេះ? Goh J.H. បានឆ្លើយយ៉ាងច្បាស់ថា ៖«ខ្ញុំស្គាល់ច្បាស់គឺ វាសនា! គាត់ពិតជាល្អខ្លាំងណាស់។ ម្នាក់ទៀតគឺកីឡាករបិទកណ្តាល ផល រតនៈ ក៏មិនធម្មតាដែរ។ ខ្ញុំពិតជារីករាយដែលបានលេងតទល់ជាមួយពួកគាត់»។

កីឡាករសិង្ហបុរីរូបនេះបានចាត់ទុកការបង្កើតឲ្យមានពានរង្វាន់ SEA V. League Challenge ពិតជាមានសារៈសំខាន់សម្រាប់វិស័យកីឡាបាល់ទះនៅក្នុងតំបន់អាស៊ាន។ កន្លងមកមិនសូវមានកម្មវិធីប្រកួត ដូច្នេះកីឡាករនៅប្រទេសអាស៊ាននីមួយៗមិនសូវមានឱកាសបង្ហាញសមត្ថភាពក្នុងការប្រកួតអន្តរជាតិឡើយ។ នៅតំបន់ផ្សេងៗមានកម្មវិធីប្រកួតច្រើន ហើយក្រុមជម្រើសជាតិ ឬក្លិបរបស់គេខ្លាំង។ នៅពេលនេះមានកម្មវិធីប្រកួតនៅតំបន់អាស៊ានគឺពិតជាល្អខ្លាំង។

សូមបញ្ជាក់ថា ក្រុមបាល់ទះជម្រើសជាតិសិង្ហបុរីទទួលបានចំណាត់ថ្នាក់លេខ៣ក្នុងពានរង្វាន់សម្តេចធិបតី SEA V. League Challenge 2024 បន្ទាប់ពីឈ្នះឡាវ២ដង ប៉ុន្តែចាញ់ម្ចាស់ផ្ទះកម្ពុជា១ដង និងចាញ់ម៉ាឡេស៊ី២ដង៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន