ព័ត៌មានជាតិ
៨ ខែ ឆ្នាំនេះ រន្ទះបាញ់កើតឡើងជាង ៩០ លើក បណ្ដាលឲ្យមនុស្សស្លាប់-របួសជិត ១០០ នាក់ និងងាប់គោក្របីជាង ៣០ ក្បាល
គ្រោះរន្ទះបាញ់ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៤ នេះ បានកើតឡើងជិត ១០០ លើក បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជិត ១០០ នាក់ និងងាប់គោក្របីជាង ៣០ ក្បាល ព្រមទាំងបំផ្លាញផ្ទះជិត ៣០ ខ្នង បើធៀបទៅនឹងឆ្នាំមុន មានការថយចុះគួរឲ្យកត់សម្គាល់។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៥ កញ្ញា នេះថា ចាប់ពីខែមករា រហូតដល់ខែសីហា ឆ្នាំ ២០២៤ នេះ បាតុភូតរន្ទះបាញ់បានកើតឡើងចំនួន ៩៤ លើក នៅខេត្តចំនួន ២៣ លើកលែងខេត្តកែប ព្រះវិហារនិងរាជធានីភ្នំពេញ បានបណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៥០ នាក់ រងរបួស ៤៣ នាក់ ងាប់គោក្របី ៣៣ ក្បាល និងឆេះផ្ទះ ២៧ ខ្នង។
លោកបានបន្តថា ចំណោមអ្នកស្លាប់ និងរបួសជិត ១០០ នាក់ ក្នុងនោះនៅខេត្តសៀមរាបមានស្លាប់ច្រើនជាងគេមានចំនួន ៨ នាក់ របួស ៨ នាក់ ខេត្តបាត់ដំបងស្លាប់ ៦ នាក់ របួស ៦ នាក់ ខេត្តត្បូងឃ្មុំស្លាប់ ៤ នាក់ ព្រៃវែងស្លាប់ ៤ នាក់ ខេត្តបន្ទាយមានជ័យស្លាប់ ៤ នាក់ ខេត្តឧត្តរមានជ័យស្លាប់ ៣ នាក់ កោះកុងស្លាប់ ៣ នាក់ ខេត្តព្រះសីហនុស្លាប់ ៣ នាក់ ខេត្តក្រចេះស្លាប់ ២ នាក់ ខេត្តតាកែវស្លាប់ ២ នាក់ កំពង់ចាម ២ នាក់ កំពតស្លាប់ ២ នាក់ ប៉ៃលិនស្លាប់ ២ នាក់ ខេត្តពោធិ៍សាត់ស្លាប់ ១ នាក់ ស្វាយរៀងស្លាប់ ១ នាក់ កំពង់ស្ពឺស្លាប់ ១ នាក់ និងខេត្តមណ្ឌលគីរីស្លាប់ ១ នាក់។

លោកបានបន្តទៀតថា ចំនួនបើធៀបទៅនឹងរយៈពេល ៨ ខែដូចគ្នា ឆ្នាំ ២០២៣ កន្លងទៅ ឃើញថា មានការថយចុះគួរឲ្យកត់សម្គាល់ ដោយ ៨ ខែ ឆ្នាំមុន បាតុភូតរន្ទះបាញ់បានកើតឡើងចំនួន ១០៩ លើក នៅរាជធានី-ខេត្តចំនួន ២២ លើកលែងខេត្តកែប កោះកុង និងខេត្តមណ្ឌលគីរី បានបណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៦៤ នាក់ រងរបួស ៤៩ នាក់ ងាប់គោក្របី ៨៨ ក្បាល និងឆេះផ្ទះ ៩ ខ្នង។
យោងតាម ក្រសួងធនធានទឹក និងឧតុនិយម ចុះនៅព្រឹកថ្ងៃទី ៥ កញ្ញា នេះ បានឲ្យដឹងថា ព្យុះទី ១១ ឈ្មោះយ៉ាកជី (Yagi) បានវិវត្តន៍ទៅជាព្យុះសង្ឃរា នឹងមានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ Andamanខណៈសម្ពាធទាបគ្របដណ្ដប់លើឈូងសមុទ្រថៃ ភាគកណ្តាល នៃអាងទន្លេមេគង្គសមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី ៥ ខែកញ្ញា ដល់ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៤ នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥៥% នៅតំបន់វាលទំនាប ៤០% នៅតំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រមានផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៣០%៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


