Connect with us

ព័ត៌មានអន្ដរជាតិ

បាតុករមីយ៉ាន់ម៉ាសុខចិត្តស្លាប់ដើម្បីប្រទេស

បានផុស

នៅ

ក្រុមបាតុករប្រឆាំងរដ្ឋប្រហាររាប់ម៉ឺននាក់ បានចេញមកតាមដងផ្លូវក្នុងក្រុងនិងទីប្រជុំជននានាទូទាំងប្រទេសមីយ៉ាន់ម៉ា បើទោះបីជាមានការបង្រ្កាបកាន់តែខ្លាំងឡើងរួមទាំងការវាយឆ្មក់ពេញមួយយប់នៅក្នុងទីក្រុង យ៉ាំងហ្គោនក៏ដោយ។

សកម្មជនឈ្មោះ Maung Saungkha បាននិយាយថា ការប្រមូលផ្តុំគ្នាកំពុងត្រូវបានរៀបចំឡើងនៅទូទាំងទីក្រុងនិងតំបន់ជាច្រើន ដែលជាផ្នែកមួយនៃកូដកម្មទូទៅរយៈពេល២ថ្ងៃ។

លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “យើងសុខចិត្តស្លាប់ដើម្បីប្រទេសរបស់យើង។ ពេលនេះយើងត្រូវតែតស៊ូដើម្បីឈ្នះ។ យើងជឿជាក់ថា ការប្រយុទ្ធរួមគ្នាជាមួយយុវជនជំនាន់ក្រោយនឹងធ្វើឲ្យយើងទទួលបានជោគជ័យ”។

ការតវ៉ាថ្ងៃអាទិត្យបានកើតឡើងចំពេលប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានព្រមានដល់ក្រុមអ្នកតាក់តែងច្បាប់ដែលចូលរួមនៅក្នុងគណៈកម្មាធិការ Committee Representing Pyidaungsu Hluttaw (CRPH) ដែលជាក្រុមអះអាងថា ជារដ្ឋាភិបាលជាប់ឆ្នោតស្របច្បាប់របស់ប្រទេសមីយ៉ាន់ម៉ា។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានព្រមានថា ពួកគេបានប្រព្រឹត្តអំពើ “ក្បត់ជាតិ” ហើយអាចត្រូវបានកាត់ទោសប្រហារជីវិតឬជាប់គុក២២ឆ្នាំ។

កងកម្លាំងសន្តិសុខបានធ្វើការបង្ក្រាបលើបាតុកម្ម ដោយបានសម្លាប់មនុស្សយ៉ាងតិច៥៤នាក់និងរាប់សិបនាក់ទៀតរងរបួស។

នៅទីប្រជុំជន Lashio ក្នុងតំបន់ Shan ភាគខាងជើង, ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់បែកបំភាំងស្មារតី។ ចំណែកនៅទីប្រជុំជន Bagan, ប៉ូលិសបានបើកការបាញ់ប្រហារដើម្បីបំបែកបាតុកម្ម។ ទោះបីជាយ៉ាងណាក៏ដោយ គេមិនច្បាស់ទេថាតើ ប៉ូលិសប្រើគ្រាប់កាំភ្លើងជ័រនិងគ្រាប់ពិត។ 

គេហទំព័រព័ត៌មាន Irrawaddy បានរាយការណ៍ថា មនុស្សជាច្រើននាក់បានរងរបួសនៅ Bagan៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ ប្រជាជនមីយ៉ាន់ម៉ា សម្រុករត់ចេញពីប្រទេសទៅ ឥណ្ឌា

ចុចអាន៖ សហរដ្ឋអាមេរិករឹតត្បិតការនាំចេញទំនិញទៅយោធាមីយ៉ាន់ម៉ា 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៨ នាទីutes មុន

អ្នក​មាន​វិជ្ជាជីវៈ​សុខាភិបាល​ មិនត្រឹមតែមានចំណេះជំនាញ​ ត្រូវមានគុណធម៌ មេត្តានិងករុណា

ព័ត៌មានជាតិ៤៤ នាទីutes មុន

មុខរបរច្នៃស្បែកក្រពើ ផលិតកាបូប និងស្បែកជើង នៅតែមានទីផ្សារល្អ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៤ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

Sokha Hotels

ព័ត៌មានពេញនិយម