ព័ត៌មានជាតិ
អ្នកពាក់ព័ន្ធនឹងពិធីមង្គលការនៅខេត្តកំពង់ចាមជាង២០០នាក់ ទទួលបានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ជាលើកទី២
លោកវេជ្ជបណ្ឌិត គឹម សួរភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានឲ្យដឹងនៅថ្ងៃនេះថា អ្នកពាក់ព័ន្ធនឹងពិធីមង្គលការនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាមចំនួន២២៣នាក់ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញហើយបន្ទាប់ពីទទួលបានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ជាលើកទី២រួចមក។

លោកបានបន្តថា ទោះបីជាអវិជ្ជមានវីរុសកូវីដ១៩ក៏ដោយក៏ពួកគេត្រូវបន្តអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល គឺពាក់ម៉ាសរក្សាគម្លាតសុវត្ថិភាពបុគ្គលនិងលាងដៃជាមួយសាប៊ូ ជែលនិងអាល់កុល ដើម្បីការពារទប់ស្កាត់ជំងឺកូវីដ១៩។ លោកបានរំលឹកថា បន្ទាប់ពីទទួលបានព័ត៌មានពីក្រសួងសុខាភិបាលកាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានរកឃើញបុរសម្នាក់ ដែលបានមកចូលរួមក្នុងពិធីមង្គលការ នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាសកាលពីថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២១ មានផ្ទុកជំងឺកូវីដ-១៩ នៅថ្ងៃទី២៧ខែកុម្ភៈ មន្ទីរសុខាភិបាលខេត្តកំពង់ចាម បានចុះស្រាវជ្រាវយកសំណាកអ្នកពាក់ព័ន្ធចំនួន២២៣សំណាកក្នុងនោះមានអ្នកប៉ះពាល់ដោយផ្ទាល់ចំនួន២១នាក់ ត្រូវបានបញ្ជួនទៅធ្វើចត្តាឡីសក័នៅសណ្ឋាគារមេគង្គនិង២០២នាក់ទៀតធ្វើចត្តាឡីស័កនៅតាមផ្ទះ៕




អត្ថបទ៖ សំអឿន
សូមចុចអាន៖ ក្តៅៗ! ម្ចាស់គ្លីនិកមួយនៅអ្នកលឿង ឆ្លងជំងឺកូវីដ១៩

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី