ព័ត៌មានអន្ដរជាតិ
ការស៊ើបអង្កេតត្រូវធ្វើនៅគ្រប់កម្រិតអាជ្ញាធរអាមេរិក ក្រោយចាប់ភ្នាក់ងារសម្ងាត់ចិន
អង្គការសមាគម Formosan សម្រាប់កិច្ចការសាធារណៈ (FAPA) មានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី កាលថ្ងៃសុក្របានអំពាវនាវឱ្យរដ្ឋាភិបាលសហព័ន្ធ តាមបណ្តារដ្ឋនិមួយៗ និងអាជ្ញាធរមូលដ្ឋាននៅទូទាំងសហរដ្ឋអាមេរិកស៊ើបអង្កេតប្រតិបត្តិការឥទ្ធិពលរបស់ចិន និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីបញ្ឈប់ការជ្រៀតចូលបន្ថែមទៀតដោយសាធារណៈរដ្ឋប្រជាមានិតចិន។

ការចេញសេចក្តីថ្លែងការណ៍នេះ ក្រោយការចាប់ខ្លួននិងផ្តន្ទាទោសលោកស្រី Linda Sun ដែលជាជនជាតិអាមេរិកដើមកំណើតចិនដែលរងការចោទថា បានធ្វើជាភ្នាក់ងារសម្ងាត់ខុសច្បាប់ឱ្យរដ្ឋាភិបាលចិនក្នុងឋានៈខ្លួនជាមន្ត្រីសាធារណៈ និងជាជំនួយការរបស់អភិបាលរដ្ឋញូវយ៉ក។
ក្នុងករណីលោកស្រី Linda Sun សមាគម FAPA បានចាត់ទុកសាធារណៈរដ្ឋប្រជាមានិតចិន (PRC) ជ្រៀតចូលនយោបាយដែលកំពុងដំណើរការ និងកិច្ចខិតខំប្រឹងប្រែងចារកម្មនៅក្នុងស្ថាប័នរដ្ឋាភិបាលសហរដ្ឋអាមេរិក។
រដ្ឋអាជ្ញាក្រុងញូវយ៉កកាលពីថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់ ជនជាតិអាមេរិកដើមកំណើតចិន អ្នកស្រី Linda Sun បទដើរតួនាទីធ្វើជាភ្នាក់ងារខុសច្បាប់សម្រាប់រដ្ឋាភិបាលចិន ដែលបង្កឱ្យមានក្តីបារម្ភថា រដ្ឋាភិបាលចិនបង្កើនកិច្ចខិតខំដើម្បីមានឥទ្ធិពលលើរដ្ឋាភិបាលសហរដ្ឋអាមេរិក។
ការសម្រេចចិត្តរបស់រដ្ឋអាជ្ញាញូវយ៉កក្នុងការចោទប្រកាន់អតីតជំនួយការរបស់អភិបាលក្រុងញូវយ៉កក្នុងសប្តាហ៍នេះ បន្ទាប់ពីរកឃើញថា លោកស្រី Linda Sun បានកាន់កាប់តួនាទីជាច្រើននៅក្នុងរដ្ឋាភិបាលរដ្ឋញូវយ៉ក រួមទាំងអនុប្រធានបុគ្គលិកសម្រាប់អភិបាលក្រុងញូវយ៉ក លោកស្រី Kathy Hochul។

ក្នុងតួនាទីដ៏សំខាន់នោះ លោកស្រីត្រូវបានចោទប្រកាន់ពីបទជំរុញផលប្រយោជន៍របស់ចិននៅក្នុងមុខងារសាធារណៈរបស់រដ្ឋ រួមទាំងការចោទប្រកាន់ដែលថាលោកស្រីបានរារាំងអ្នកតំណាងមកពីកោះតៃវ៉ាន់ពីការជួបអភិបាលរដ្ឋជាថ្នូរនឹងផលប្រយោជន៍ហិរញ្ញវត្ថុដែលមានតម្លៃរាប់លានដុល្លារ។
ប្រឈមការចោទនោះ នៅមិនទាន់មានប្រតិកម្មពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំងនៅឡើយរហូតដល់ពេលនេះ៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


