ជីវិតកម្សាន្ដ
ពេជ្រ ថាណា ថា ជួបបញ្ហាបាក់ទឹកចិត្ត គ្មានកម្លាំងបន្តដំណើរទៀតទេ
តារាចម្រៀងប្រុស លោក ពេជ្រ ថាណា សុខៗ ស្រាប់តែធ្វើឲ្យអ្នកគាំទ្របង្ហាញការព្រួយបារម្ភ និងភ្ញាក់ផ្អើល បន្ទាប់ពីឃើញតារាប្រុសរូបនេះ បានបង្ហើបរឿងសោកសៅដោយបញ្ជាក់ថា លោកកំពុងជួបបញ្ហាបាក់ទឹកចិត្ត។

រូបភាព និងខ្លឹមសារដែលតារាចម្រៀង ពេជ្រ ថាណា បង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅរសៀលថ្ងៃទី ១៣ ខែកញ្ញា នេះ គេឃើញលោកមានទឹកមុខក្រៀមក្រំ ហាក់កំពុងមានវិបត្តិអ្វីមួយរកផ្លូវដោះស្រាយមិនទាន់ចេញ ប៉ុន្តែក៏មិនបានបញ្ជាក់ទេថាខ្លួនកំពុងលាក់រឿងទុក្ខសោកក្នុងចិត្តអ្វីឡើយ។
លោក ពេជ្រ ថាណា បានបង្ហើបពីអារម្មណ៍ផ្ទាល់ខ្លួនថា «ខ្ញុំហត់ណាស់ បាក់ទឹកចិត្ត គ្មានកម្លាំងបន្តដំណើរទៀតទេបងប្អូន ហត់ ជួបតែបញ្ហារាប់មិនអស់ កម្លាំងចិត្តគឺមានតែខ្លួនឯងតែម្នាក់គត់»។

ក្រោយមានការបង្ហោះខ្លឹមសារពីសំណាក់ តារាប្រុសលោក ពេជ្រ ថាណា ខាងលើ គេឃើញមានទស្សនិកជន និងអ្នកគាំទ្រមួយចំនួន បានធ្វើការសួរនាំ ខណៈខ្លះទៀត សម្តែងក្តីព្រួយបារម្ភ និងលើកទឹកចិត្តចំពោះលោកផងដែរ។
លោក ពេជ្រ ថាណា គិតមកទល់ពេលនេះ លោកបានចូលប្រឡូកក្នុងវិស័យសិល្បៈចម្រៀងមានរយៈពេលប្រមាណ ១៥ ឆ្នាំ ដោយក្នុងទីផ្សារគាំទ្រ និងប្រជាប្រិយភាព ក៏មានភាពលេចធ្លោគួរសមផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន