សន្តិសុខសង្គម
អភិបាលខណ្ឌ៧មករា ចុះពិនិត្យតាមអាហារដ្ឋានលក់ដូរភេសជ្ជៈក្នុងសាលា បាក់ទូក ដើម្បីបង្ការ ផលប៉ះពាល់សុខភាពសិស្សានុសិស្ស
លោក ថេង សុថុល អភិបាលនៃគណអភិបាលខណ្ឌ៧មករា នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំមន្រ្តី និងគណៈគ្រប់គ្រងសាលារៀនបាក់ទូកចុះត្រួតពិនិត្យតាមបណ្ដាអាហារដ្ឋាន និងអ្នកលក់ដូរចំណីអាហារសម្រាប់សិស្សានុសិស្ស ជាពិសេសការលក់ដូរភេសជ្ជៈ គ្រឿងកំប៉ុង ដើម្បីបង្ការផលប៉ះពាល់ដល់សុខភាពសិស្សានុសិស្ស។ ការចុះពិនិត្យនេះ គឺធ្វើឡើងបន្ទាប់ពីមានការសំណូមពរពីអាណាព្យាបាលរបស់សិស្សានុសិស្ស នៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ កាលពីរសៀលថ្ងៃទី១២កញ្ញាកន្លងទៅ។

ក្នុងការចុះជួបជាមួយអ្នកលក់ដូរនៅក្នុងសាលារៀន លោក ថេង សុថុល បានណែនាំដល់ក្រុមអាជីវករអ្នកលក់ដូរភេសជ្ជៈគ្រឿងកំប៉ុង រួមទាំងចំណីអាហារទាំងអស់ ត្រូវចូលរួមសហការជាមួយគណៈគ្រប់គ្រងសាលា និងពិនិត្យមើលពីគុណភាពឲ្យបានត្រឹមត្រូវ ជៀសវាងពីផលប៉ះពាល់ដល់សុខភាពសិស្សានុសិស្ស ជាពិសេសក្មេងតូចៗ។
តាមការលើកឡើងរបស់ក្រុមអាជីវកអ្នកលក់ដូរនៅអាហារដ្ឋានក្នុងបរិវេណសាលាឲ្យដឹងថា គណៈគ្រប់គ្រងសាលាបានណែនាំជាប់ជាប្រចាំ ហើយការលក់ដូររបស់ពួកគាត់គិតពីបរិស្ថានអនាម័យណាស់ ដោយសារពួកគាត់គិតពីបញ្ហាសុខភាពជាចម្បង។

គួររំលឹកថា កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌ៧មករា បានបើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្រោមអធិបតីភាពលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ដើម្បីទទួលបានពីទុក្ខកង្វល់ និងសំណូមពររបស់អាណាព្យាបាល។ ក្នុងវេទិកានោះ អាណាព្យាបាលក៏បានលើកឡើងពីបញ្ហាក្រុមអាជីវករលក់ដូរភេសជ្ជៈគ្រឿងកំប៉ុង នៅបរិវេណសាលារៀនបាក់ទូក ដែលកូនៗរបស់គាត់ទិញហូបអាចធ្វើប៉ះពាល់ដល់សុខភាពជាខ្លាំង។

ក្នុងនោះដែរ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានទទួលយកនៅសំណូមពរ ប្រជាពលរដ្ឋ និងបានលើកឡើងថា សំណូមពរនេះពិតជាសំខាន់ណាស់ គឺដើម្បីផលប្រយោជន៍រួម សម្រាប់សិស្សានុសិស្ស និងអាណាព្យាបាលរបស់សិស្ស៕
អត្ថបទ៖ សុភា







-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


