ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីថៃ៖ លុយបាតមានភាពរឹងមាំខ្លាំងពេក ប៉ះពាល់ដល់ការនាំចេញ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បាននិយាយនៅថ្ងៃចន្ទនេះថា ប្រាក់បាតមានភាពរឹងមាំខ្លាំងពេក ហើយកំពុងប៉ះពាល់ដល់ការនាំចេញ ដែលត្រូវបានគេរំពឹងថានឹងមានកំណើនតិចតួចក្នុងឆ្នាំ២០២៤នេះ ហើយធនាគារកណ្តាលគួរតែចាត់វិធានការលើបញ្ហារូបិយប័ណ្ណ។

លោក Pichai Naripthaphan បានរៀបរាប់ថា ធនាគារកណ្តាលថៃ (BOT) គួរតែកាត់បន្ថយអត្រាការប្រាក់ ដើម្បីបង្កើនសន្ទនីយភាព ខណៈមានការបន្តការខ្វែងគំនិតគ្នាអស់ជាច្រើនខែរវាងរដ្ឋាភិបាល និងធនាគារកណ្តាលជុំវិញការកំណត់អត្រាការប្រាក់។
ប្រាក់បាតត្រូវបានជួញដូរក្នុងកម្រិតខ្ពស់ខ្លាំងបំផុតក្នុងរយៈពេលជាង១៨ខែ បើធៀបនឹងប្រាក់ដុល្លារអាមេរិក។
កាលពីខែសីហា ក្រសួងពាណិជ្ជកម្មបានរក្សាទិសដៅកំណើនការនាំចេញរបស់ខ្លួនសម្រាប់ពេញមួយឆ្នាំនៅកម្រិត ១% ទៅ ២%។ ចាប់ពីខែមករាដល់ខែកក្កដា ការនាំចេញបានកើនឡើង ៣,៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
នៅក្នុងខែសីហា ធនាគារកណ្តាលបានរក្សាអត្រាការប្រាក់សំខាន់ៗនៅកម្រិត ២,៥% សម្រាប់កិច្ចប្រជុំចំនួន៦លើកជាប់ៗគ្នា ដោយនិយាយថា ការកំណត់គោលនយោបាយស្ថិតក្នុងកម្រិតអព្យាក្រឹត ខណៈបានប្រឆាំងនឹងការអំពាវនាវរបស់រដ្ឋាភិបាលឲ្យកាត់បន្ថយអត្រាការប្រាក់។
ការវាយតម្លៃអត្រាការប្រាក់បន្ទាប់ នឹងធ្វើឡើងនៅថ្ងៃទី១៦ខែតុលា។
នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ធ្លាប់បានប្រកាសកាលពីដើមឆ្នាំមុនពេលឡើងកាន់តំណែងថា ឯករាជ្យភាពរបស់ធនាគារកណ្តាលគឺជាឧបសគ្គក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច។
រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សភឿថៃ បានអំពាវនាវម្តងហើយម្តងទៀតឲ្យកាត់បន្ថយអត្រាការប្រាក់ ដើម្បីស្របតាមការជំរុញសារពើពន្ធដែលបានគ្រោងទុក ខណៈដែលថៃមានបំណងក្លាយជាប្រទេសមានកំណើនសេដ្ឋកិច្ចធំលំដាប់ទី២នៅអាស៊ីអាគ្នេយ៍។
រដ្ឋាភិបាលថៃ នឹងចាប់ផ្តើមដំណាក់កាលដំបូងនៃកម្មវិធី «កាបូបឌីជីថល» នៅចុងខែកញ្ញានេះ ក្នុងទំហំទឹកប្រាក់ ១៤៥ពាន់លានបាត (៤,៤ពាន់លានដុល្លារ) ដល់ក្រុមប្រជាជនដែលងាយរងគ្រោះ។ វិធានការជំរុញសេដ្ឋកិច្ច មានចំនួនទឹកប្រាក់សរុប ៤៥០ពាន់លានបាត ដែលនឹងផ្តល់ប្រាក់ ១ម៉ឺនបាតដល់ប្រជាជនថៃចំនួន ៥០លាននាក់ ដើម្បីយកទៅចាយវាយនៅក្នុងសហគមន៍មូលដ្ឋានរបស់ពួកគេ។
គ្រោងការណ៍នេះត្រូវបានរិះគន់ដោយអ្នកសេដ្ឋកិច្ច រួមទាំងអតីតទេសាភិបាលធនាគារកណ្តាល២រូប ថាពុំមានការទទួលខុសត្រូវខាងសារពើពន្ធ។ រដ្ឋាភិបាលបានច្រានចោលរឿងនេះ ប៉ុន្តែបានព្យាយាមស្វែងរកប្រភពថវិកាសម្រាប់គ្រោងការណ៍របស់ខ្លួន។
រដ្ឋាភិបាលថៃបានទទូចថា គោលនយោបាយនេះគឺចាំបាច់ក្នុងការបង្កើនកំណើនសេដ្ឋកិច្ច ដែលធនាគារកណ្តាលរំពឹងថានឹងកើនឡើងត្រឹមតែ ២,៦%ប៉ុណ្ណោះនៅឆ្នាំនេះ ពោលគឺកើនឡើងពី ១,៩% បើធៀបនឹងឆ្នាំ២០២៣ និងតិចជាងដៃគូក្នុងតំបន់ភាគច្រើន។
ទេសាភិបាលធនាគារកណ្តាល លោក Sethaput Suthiwartnaruput បាននិយាយថា កំណើនគឺទាបជាងសក្តានុពល ក៏ដោយសារតែបញ្ហារចនាសម្ព័ន្ធ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ