ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ ត្រៀមជំនួយ១១១លានដុល្លារឲ្យអ៊ុយក្រែន ក្នុងរដូវរងាខាងមុខ
អាល្លឺម៉ង់ នឹងផ្តល់ជំនួយបន្ថែមចំនួន ១១១លានដុល្លារ សម្រាប់អ៊ុយក្រែនក្នុងរដូវរងាខាងមុខ។ នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ុលដាវី នៅថ្ងៃអង្គារទី១៧ខែកញ្ញា។

លោកស្រី Baerbock បាននិយាយក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីនៅទីក្រុង Chisinau ថា ប្រទេសរុស្ស៊ីកំពុងរៀបចំផែនការ «សង្រ្គាមរដូវរងាម្តងទៀត ក្នុងគោលបំណងធ្វើឲ្យជីវិតប្រជាជនក្នុងប្រទេសអ៊ុយក្រែនកាន់តែអាក្រក់តាមដែលអាចធ្វើទៅបាន»។
រុស្ស៊ី បានវាយប្រហារជាច្រើនទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដែលបណ្តាលឲ្យមានការដាច់ចរន្តអគ្គិសនីនៅក្នុងផ្នែកខ្លះនៃប្រទេស។
កាលពីខែមិថុនា អ៊ុយក្រែន បានប្រកាសថា ការការពារដែនអាកាសបន្ថែមទៀតគឺចាំបាច់ ដើម្បីអនុញ្ញាតឲ្យខ្លួនមានពេលធ្វើការជួសជុលហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ដើម្បីធានាបាននូវតម្រូវការរបស់ប្រជាជនសម្រាប់រដូវរងា ដែលជាពេលមានការប្រើប្រាស់ថាមពលខ្ពស់បំផុត ខណៈសីតុណ្ហភាពធ្លាក់ចុះក្រោមសូន្យ។
រុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ២០២២ ដែលបង្កឲ្យមានការប្រឈមមុខដាក់គ្នាដ៏ធំបំផុតរវាងរុស្ស៊ី និងសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនគឺលោកខាងលិច គិតចាប់តាំងពីសម័យសង្គ្រាមត្រជាក់។
លោកខាងលិច និងអ៊ុយក្រែនពណ៌នាការឈ្លានពានរបស់រុស្ស៊ីថាជាការដណ្តើមយកទឹកដីតាមបែបចក្រពត្តិ ហើយបានប្តេជ្ញាថានឹងកម្ចាត់រុស្ស៊ីឲ្យបាននៅលើសមរភូមិ។ បច្ចុប្បន្នរុស្ស៊ីគ្រប់គ្រងបាន១៨%នៃទឹកដីអ៊ុយក្រែន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


