សន្តិសុខសង្គម
បិណ្ឌ២ ពុទ្ធបរិស័ទបន្តនាំយកទេយ្យទាន និងចង្ហាន់ទៅប្រគេនព្រះសង្ឃតាមវត្តអារាមប្រកបដោយសទ្ធាជ្រះថ្លា
ថ្ងៃកាន់បិណ្ឌទី២ នៃបុណ្យភ្ជុំបិណ្ឌ ប្រជាពុទ្ធបរិស័ទបានបន្តនាំគ្នានាំយកទេយ្យទាន និងចង្ហាន់ទៅប្រគេនព្រះសង្ឃតាមវត្តអារាមប្រកបដោយសទ្ធាជ្រះថ្លា។

នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ប្រជាពុទ្ធបរិស័ទជាច្រើនមកពីទីជិតទីឆ្ងាយ បាននាំគ្នាទៅធ្វើបុណ្យដាក់ទានយ៉ាងកុះករ នៅវត្ត និរោធរង្ស៊ី ជាវត្តមួយស្ថិតក្នុងចំណោមវត្តជាង២០ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រជាពុទ្ធបរិស័ទ សម្តែងក្តីជ្រះថ្លានឹងការធ្វើបុណ្យដាក់ទាន ក្នុងរដូវកាលកាន់បិណ្ឌទី២នេះ ដោយពួកគាត់បានមកធ្វើបុណ្យរួមគ្នាជាមួយសាច់ញាតិ និងលក្ខណៈក្រុមគ្រួសារ ដើម្បីជាការឧទ្ទិសកុសលផលបុណ្យដល់ញាតិការ៧សណ្តានដែលបានចែកឋាន ទៅបរលោកនៅជាតិខាងមុខ។

លោកវរសេនីយ៍ទោ ឡូ ភារម្យ អធិការរងនគរបាលខណ្ឌច្បារអំពៅ បានឱ្យដឹងថា ចំពោះកិច្ចការងារការពារសន្តិសុខសុវត្ថិភាព គឺជាកាតព្វកិច្ចរបស់កងកម្លាំងគណបញ្ជាការឯកភាព ដើម្បីការពារធានាមិនឱ្យអំពើអសន្តិសុខណាមួយអាចកើតមានឡើងនៅក្នុងមូលដ្ឋាន ពិសេសតាមទីវត្តអារាម ដែលមានពុទ្ធបរិស័ទជាច្រើនបាននាំគ្នាមកធ្វើបុណ្យ។
សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ មានរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ១៤រោច ខែភទ្របទ និងបញ្ចប់នៅថ្ងៃ១៥រោច ជាថ្ងៃភ្ជុំធំ៕
អត្ថបទ៖ សុភា






-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


