ព័ត៌មានជាតិ
សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ ប្រមាណ ២ ៥០០ នាក់ រៀបចំពិធីកាន់បិណ្ឌ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធរបស់វីរកងទ័ព
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហគមន៍ខ្មែររស់នៅសាធារណរដ្ឋកូរ៉េ ប្រមាណ ២ ៥០០ នាក់ បានសហការរៀបចំពិធីកាន់បិណ្ឌវេនទី ៧ ដោយនាំយកបច្ច័យ និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់នៅវត្តគូមី កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៥ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធរបស់វីរកងទ័ព។



ពិធីកាន់បិណ្ឌរបស់សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ រួមមាន កម្មវិធីសាសនា ការសម្ដែងសិល្បៈ ការលក់ដូរម្ហូបខ្មែរ និងការសំណេះសំណាលជាមួយក្រុមការងារយ៉ាងជិតស្និទ្ធបំផុត។

សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ ដែលចូលរួមពិធីកាន់បិណ្ឌ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរផ្សេងៗ ទៀត ចូលរួមឲ្យបានច្រើនកុះករ ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីចូលរួមចំណែកក្នុងការថែរក្សា ផ្សព្វផ្សាយ និងលើកកម្ពស់វប្បធម៌ខ្មែរនៅលើឆាកអន្តរជាតិ ជាពិសេស ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធរបស់វីរកងទ័ព ដែលបានពលីជីវិតក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលកន្លងមក៕




-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


