Connect with us

ព័ត៌មានអន្ដរជាតិ

បន្ទាប់​ពីវាយ​ប្រហារ​ម៉ិកស៊ិក ព្យុះ Helene ដ៏ខ្លាំងក្លានឹង​បន្ត​​​មានឥទ្ធិពល​នៅ​រដ្ឋ Florida

បានផុស

នៅ

ខ្យល់ព្យុះ Helene ដ៏ខ្លាំងក្លាបានបោកបក់ផ្នែកខ្លះនៃប្រទេសម៉ិកស៊ិកកាលពីថ្ងៃពុធ កំពុងឆ្ពោះទៅ​រដ្ឋ Florida ដែលត្រូវ​បានព្យាករណ៍ថា ជាព្យុះដ៏មហន្តរាយមួយ​ដែលអាចកាច់បំបាក់ផ្ទះប្រជាពលរដ្ឋបានយ៉ាងងាយស្រួល ដែលជុំរុញឲ្យអាជ្ញាធរបិទសាលារៀន និងប្រកាសភាពអាសន្ននៅទូទាំងភាគអាគ្នេយ៍​នៃ​រដ្ឋ​​​នៅជាប់​សមុទ្រ​។ នេះបើយោងតានការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៦ខែកញ្ញានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មជ្ឈមណ្ឌលព្យុះសង្ឃាជាតិរបស់សហរដ្ឋអាមេរិក បាននិយាយថា ព្យុះ​ដ៏​មាន​ឥទ្ធិពល​ Helene ស្ថិតនៅចម្ងាយប្រហែល ៧៣៥គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Tampa រដ្ឋ Florida។ ព្យុះសង្ឃរានេះត្រូវបានគេរំពឹងថា នឹងកើនឡើង និង​បង្កើនល្បឿននៅពេលដែលវាឆ្លងកាត់ឈូងសមុទ្រម៉ិកស៊ិកឆ្ពោះទៅកាន់តំបន់ Big Bend ឆ្នេរសមុទ្រភាគពាយ័ព្យនៃរដ្ឋ Florida ដែល​វា​អាច​ជា​ព្យុះ​ប្រភេទ​ទី​៤ដ៏​ធំ​មួយ​មាន​ខ្យល់​បក់​លើស​ពី​១២៩​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

លើសពីនេះ ក្រុមអ្នកព្យាករណ៍ បាននិយាយថា ព្យុះ​ Helene អាចបង្កើតព្យុះដែលគំរាមកំហែងដល់អាយុជីវិត ខណៈកម្លាំងខ្យល់របស់វាបានអូសបន្លាយដល់ទៅ៥៥៥គីឡូម៉ែត្រពីចំណុចកណ្តាលរបស់វា។

(រូបភាព៖ AP)

ជាមួយគ្នានេះ មជ្ឈមណ្ឌលខ្យល់ព្យុះបានប្រកាសការព្រមានអំពីព្យុះសង្ឃរានិងការព្រមានអំពីព្យុះត្រូពិចបក់កាត់ភាគខាងជើងរហូតដល់រដ្ឋ North Carolina ខណៈភាគអាគ្នេយ៍អាចជួបប្រទះនឹងការដាច់ចរន្តអគ្គិសនីរយៈពេលយូរ អាចបណ្ដាលឲ្យដើមឈើដួលរលំ និងទឹកជំនន់ដ៏គ្រោះថ្នាក់ផងដែរ។

មួយរយៈចុងក្រោយនេះមានខ្យល់ព្យុះនិងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរវាយប្រហារប្រទេសនានានៅទូទាំងពិភពលោក ជាពិសេសប្រទេសនៅអាស៊ីអាគ្នេយ៍ដូចជាប្រទេសថៃ វៀតណាម ឡាវ និង មីយ៉ាន់ម៉ា ខណៈនៅអឺរ៉ុបកណ្ដាលក៏មាន គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរផងដែរ៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣ នាទីutes មុន

អ្នក​លេង​គុន​ខ្មែរ​ អ៊ូច​ ធារិទ្ធ​ ខ្សែក្រវាត់​ក៏​របូត​ ច្រមុះ​ក៏​បាក់​ទៅ​ទៀត​ការ​ប្រកួត​​យប់​មិញ​នេះ​

កីឡា១៣ នាទីutes មុន

Man United សម្លឹងឃើញខ្សែប្រយុទ្ធ ២ រូបផ្សេង ក្រោយ Viktor Gyokeres បដិសេធសំណើផ្ទេរ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ចេះហាមាត់ទៅរួច! ទេសចរខ្មែរទៅលេងប្រាសាទខ្មែរ តែមេភូមិភាគ២ថៃ សុំឲ្យគោរពច្បាប់ថៃ

ព័ត៌មានជាតិ១៨ នាទីutes មុន

អតីតមន្ត្រីរាជការស៊ីវិល រំភើបរីករាយដែលសម្តេច​តេជោ កែសម្រួលឲ្យពួកគាត់បានជ្រកក្រោមសមាគមអតីតយុទ្ធជនតែមួយ

ព័ត៌មានជាតិ១៩ នាទីutes មុន

មន្ទីរពេទ្យគន្ធបុប្ផា ក្រើនរំលឹកឪពុកម្តាយការពារកូនៗពីជំងឺគ្រុនឈាម ខណៈរយៈពេល៦ខែ កុមារកើតជំងឺនេះកើនឡើងជាង២ ០០០ ករណី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

កីឡា៧ ម៉ោង មុន

លីគបាល់ទះ​ពិភព​លោក VNL រក​ឃើញ​វគ្គ​ ៨ ក្រុម​ខ្លាំង ខណៈ ជប៉ុន ប៉ះ ក្រុមលេខ ១ ក្នុង​លោក​

Sokha Hotels

ព័ត៌មានពេញនិយម