ព័ត៌មានជាតិ
បណ្ឌិត អ៊ុន លាង ថា កម្ពុជាឆ្លងកាត់ឧបសគ្គច្រើនណាស់ទម្រាំទទួលបានសន្តិភាព ក៏ជាមេរៀនដល់ប្រទេសដែលកំពុងមានជម្លោះ
លោកបណ្ឌិត អ៊ុន លាង ព្រឹទ្ធបុរសមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា កម្ពុជាមានរឿងរ៉ាវជាច្រើនដែលបានជួបប្រទះមុននឹងទទួលបានសន្តិភាពដូចសព្វថ្ងៃនេះ ជាពិសេសគឺការរៀបចំឱ្យប្រទេសមានសន្តិភាព ដែលជាមេរៀនមួយសម្រាប់ប្រទេសដែលបានឆ្លងកាត់សង្គ្រាម និងមានជម្លោះជាដើម។ នេះបើតាមសំណេរលើហ្វេសប៊ុករបស់លោក ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងសំណេរលើហ្វេសប៊ុក ដោយភ្ជាប់ជាមួយរូបភាពក្នុងរាជធានីភ្នំពេញនាពេលរាត្រី លោកបណ្ឌិត អ៊ុន លាង បានលើកយកពាក្យស្លោករបស់ អារីស្តូត ទស្សនវិទូក្រិកបុរាណសម័យ ថា៖ “មានការលំបាកខ្លាំងក្នុងការចាត់ចែង រៀបចំសន្តិភាព ជាងការឈ្នះសង្រ្គាម។ លើសពីនេះទៀត ជ័យជម្នះដែលបានមកពីការធ្វើសង្រ្គាមនេះនឹងបាត់បង់ទៅវិញ ប្រសិនបើសន្តិភាពមិនត្រូវបានរៀបចំឲ្យបានល្អទេ”។ ក្នុងន័យនេះ លោកចង់បញ្ជាក់ថា ក្នុងប្រទេសនីមួយដែលឆ្លងកាត់សង្គ្រាមមក មិនងាយស្រួលនោះទេ ជាពិសេសគឺការរៀបចំប្រទេសឱ្យមានសន្តិភាព គឺពិបាកជាងការឈ្នះសង្គ្រាមទៅទៀត។ បើនិយាយពីការឈ្នះសង្គ្រាមវិញ អាចបាត់បង់វិញភ្លាមៗគ្រប់ពេលវេលាប្រសិនជាមិនមានទំនាក់ទំនងល្អជាមួយប្រទេសផ្សេងៗទេនោះ។

ជាមួយគ្នានេះ កម្ពុជាជាប្រទេសដែលធ្លាប់មានសង្គ្រាម ក៏អាចស្វែងរកសន្តិភាពឱ្យប្រទេសបានពេញលេញដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានខិតខំយ៉ាងខ្លាំងក្នុងការទាមទារឱ្យប្រទេសមានសុខសន្តិភាព និងជាគម្រូល្អសម្រាប់ប្រទេសដែលឆ្លងកាត់សង្គ្រាម ឬប្រទេសកំពុងស្ថិតក្នុងជម្លោះយកគម្រូតាមកម្ពុជាផងដែរ។ ត្រង់ចំណុចនេះ បណ្ឌិត អ៊ុន លាង សង្កត់ធ្ងន់ថា៖ “កម្ពុជាក្នុងរយ:ពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ទោះនៅមានរឿងរ៉ាវជាច្រើនដែលនឹងត្រូវធ្វើលើមាគ៌ាឆ្ពោះទៅកាន់វឌ្ឈភាព គឺជាឧទាហរណ៍នៃការចាត់ចែងសន្តិភាពនេះ និងជាមេរៀនសម្រាប់ប្រទេសដែលបានឆ្លងកាត់សង្រ្គាម និងកំពុងស្ថិតនៅក្នុងជម្លោះ”។

ទាំងនេះបញ្ជាក់ឱ្យឃើញច្បាស់ថា កម្ពុជាគឺជាប្រទេសមួយដែលខ្លាំង មិនត្រឹមតែអាចបញ្ចប់សង្គ្រាមបានប៉ុណ្ណោះទេ ថែមទាំងអាចស្វែងរកសន្តិភាពសម្រាប់ប្រទេសជាតិបានទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដឹកនាំប្រទេសឈានទៅរកការអភិវឌ្ឍជាបន្តបន្ទាប់៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


