ព័ត៌មានជាតិ
ជនជាតិភាគតិច បង្កើតក្រុមសន្សំប្រាក់ក្នុងភូមិ បញ្ចៀសប្រើកម្ចីពីធនាគារមានការប្រាក់ខ្ពស់
ផ្ដើមនៅឆ្នាំ ២០២៣ ក្រុមសន្សំប្រាក់សហគមន៍ជនជាតិដើមភាគតិចពូនងនៅភូមិពូតាំង បច្ចុប្បន្នមានសមាជិកសរុបចំនួន ២៧ នាក់។ សមាជិកដែលចងក្រងគ្នាបង្កើតសហគមន៍ក្រុមសន្សំប្រាក់នេះមានដូចជា ក្រុមដាំបន្លែ ចិញ្ចឹមមាន់ ត្រី និងក្រុមតម្បាញជាដើម។

អ្នកស្រី ច្រាញ វត្តី សមាជិកគណៈកម្មការក្រុមសន្សំប្រាក់សហគមន៍ជនជាតិដើមភាគតិចពូនងភូមិពូតាំង ក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានឲ្យដឹងថា គោលដៅបង្កើតសហគមន៍សន្សំប្រាក់នេះ គឺដើម្បីជួយឲ្យសមាជិកបានរីកចម្រើនជាងមុន ផ្លាស់ប្ដូរជីវភាព មានប្រាក់ចំណូលចូលគ្រួសារ តាមរយៈការពង្រីកមុខរបរដាំដុះដំណាំ ការចិញ្ចឹមសត្វជាដើម។ ការរៀបចំសហគមន៍សន្សំប្រាក់នេះ ក៏ដើម្បីជួយសមាជិកអាចស្វែងរកប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប បញ្ចៀសការប្រើប្រាស់កម្ចីពីសេវាហិរញ្ញវត្ថុនិងអង្គការផ្សេងៗដែលមានការប្រាក់ខ្ពស់ប្រឈមហានិភ័យ។

ដំណើរការក្រុមសន្សំប្រាក់សហគមន៍ជនជាតិដើមភាគតិចពូនងភូមិពូតាំង តម្រូវឲ្យរាល់សមាជិកទាំងអស់ត្រូវបង់ជាទៀងទាត់ប្រចាំខែ ខណៈលក្ខខណ្ឌកម្ចីគឺសមាជិកក្នុងក្រុមអាចស្នើបានក្រោម ១ លានរៀល។ យ៉ាងណាមិញ មុនផ្តល់កម្ចីនេះដល់សមាជិកសហគមន៍ ក៏មានការសិក្សាលទ្ធភាពរបស់សមាជិកតាំងពីមុខរបរ រួមទាំងលទ្ធភាពសងត្រឡប់មកវិញផងដែរ។ នេះបើតាមអ្នកស្រី ច្រាំង វត្តី បញ្ជាក់៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


