ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី ត្រៀមបង្កើតគម្រោងពិនិត្យសុខភាពមិនយកលុយ ចាប់ពីឆ្នាំ២០២៥
ប្រធានាធិបតីទើបជាប់ឆ្នោតរបស់ឥណ្ឌូណេស៊ី លោក Prabowo Subianto គ្រោងនឹងបង្កើតកម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃ ដែលជាជំហានដំបូងផ្តោតសំខាន់លើប្រជាជនចំនួន៥៥លាននាក់ ចាប់ពីឆ្នាំ២០២៥។

គំនិតផ្តួចផ្តើមនេះ នឹងផ្តោតលើសូចនាករសុខភាពសំខាន់ៗដូចជា សម្ពាធឈាម ជាតិស្ករក្នុងឈាម អាស៊ីតទឹកនោម និងការតាមដានដំបូងនៃជំងឺធ្ងន់ធ្ងរ។
សេវាសុខភាពដ៏មានមហិច្ឆតានេះ ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ដែលនៅតែជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈដ៏សំខាន់នៅក្នុងប្រទេសឥណ្ឌូណេស៊ី។ បច្ចុប្បន្ន ប្រទេសអាស៊ីមួយនេះជាប់ចំណាត់ថ្នាក់ទី២ នៅលើពិភពលោកសម្រាប់ករណីជំងឺរបេង ដោយមានមនុស្សប្រមាណ ១០ម៉ឺននាក់បានស្លាប់ដោយសារជំងឺនេះជារៀងរាល់ឆ្នាំ។
នៅក្នុងដំណាក់កាលដំបូង កម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃនឹងផ្តល់អាទិភាពដល់បុគ្គលដែលមានអាយុលើសពី ៥០ឆ្នាំ ក៏ដូចជាអ្នកដែលចាត់ទុកថាមានហានិភ័យខ្ពស់នៃការឆ្លងជំងឺរបេង ឬជំងឺធ្ងន់ធ្ងរផ្សេងទៀត។ ក្នុងរយៈពេល៥ឆ្នាំខាងមុខ កម្មវិធីនេះនឹងពង្រីកដល់ប្រជាជនប្រមាណ ២០០លាននាក់។
លោក Hasan Nasbi ប្រធានការិយាល័យទំនាក់ទំនងប្រធានាធិបតី បានបង្ហាញនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុកមួយថា រដ្ឋាភិបាលរបស់លោក Prabowo នឹងយកថវិកាសរុបចំនួន ៥ទ្រីលានរូពី (៣៣០លានដុល្លារអាមេរិក) ពីសេចក្តីព្រាងថវិការដ្ឋឆ្នាំ២០២៥ ដើម្បីផ្តល់មូលនិធិដល់កម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាព។
លោក Hasan បានបន្តថា ក្នុងចំណោមនោះ ប្រាក់៣,៣ពាន់ពាន់លានរូពី ត្រូវបានបែងចែកជាពិសេសសម្រាប់គំនិតផ្តួចផ្តើមពិនិត្យសុខភាព ខណៈដែល ១,៧ពាន់ពាន់លានរូពី នឹងត្រូវប្រើពង្រីកកន្លែងថែទាំសុខភាព រួមទាំងការសាងសង់មន្ទីរពេទ្យថ្មីផងដែរ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


