សន្តិសុខសង្គម
អភិបាលខណ្ឌ៧មករា ណែនាំសុវត្ថិភាពចរាចរណ៍ដល់ថ្នាក់ដឹកនាំ និងមន្ត្រីនាឱកាសបុណ្យភ្ជុំបិណ្ឌ
ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ រដ្ឋបាលខណ្ឌ៧មករា បានជួបសំណេះសំណាលជាមួយមន្ត្រីសាលាខណ្ឌ និងបានលើកទឹកចិត្តដល់មន្ត្រីទាំងអស់ខិតខំបំពេញការងារតាមតួនាទី និងភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន និងណែនាំឲ្យធ្វើដំណើរទីជិតទីឆ្ងាយសុខសុវត្ថិភាព។

ពិធីសំណេះសំណាលនេះ ធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក ថេង សុថុល អភិបាលខណ្ឌ៧មករា។
នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌខាងមុខនេះ លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់សូមមានការប្រយ័ត្នខ្ពស់ក្នុងការបើកបរយានយន្ដ និងអ្នកបើកបរម៉ូតូទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ និងជាពិសេសពេលចេញពីផ្ទះត្រូវពិនិត្យមើលឲ្យបានត្រឹមត្រូវ បង្ការគ្រោះអគ្គិភ័យ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។

ពិធីនេះផងដែរ រដ្ឋបាលខណ្ឌ៧មករា បានធ្វើការប្រគល់ថវិកាឧបត្ថម្ភ និងគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ដល់ថ្នាក់ដឹកនាំ មន្ត្រីទាំងអស់ផងដែរ។
លោក លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីទាំងអស់ នាឱកាសបុណ្យភ្ជុំបិណ្ឌ ប្រណៃជាតិខ្មែរ សូមប្រដោយសុខសុវត្ថិភាព ទាំងទីជិតទីឆ្ងាយ ទីវត្តអារាម ស្រុកកំណើត ប្រកបដោយ ដោយសេចក្តីសប្បាយរីករាយ៕
អត្ថបទ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន