ព័ត៌មានអន្ដរជាតិ
ធនាគារពិភពលោក អនុម័តកម្ចី ១,៥៧ពាន់លានដុល្លារឲ្យនីហ្សេរីយ៉ា
ធនាគារពិភពលោក កាលពីថ្ងៃចន្ទបានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ១,៥៧ពាន់លានដុល្លារសម្រាប់ប្រទេសនីហ្សេរីយ៉ា ក្រោមកម្មវិធីថ្មីមួយដើម្បីគាំទ្រដល់វិស័យសុខាភិបាល និងវិស័យអប់រំ ព្រមទាំងជួយផ្តល់ការផ្គត់ផ្គង់ថាមពលអគ្គិសនីប្រកបដោយនិរន្តរភាព។

ទិន្នន័យពីការិយាល័យគ្រប់គ្រងបំណុល បានបង្ហាញថា ធនាគារពិភពលោកគឺជាអ្នកផ្តល់ប្រាក់កម្ចីធំជាងគេដល់ប្រទេសនីហ្សេរីយ៉ា ជាមួយនឹងប្រាក់កម្ចីជាង ១៥ពាន់លានដុល្លារគិតត្រឹមចុងខែមីនា។
ធនាគារពិភពលោក បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថវិកានេះនឹងជួយបង្កើនការប្រើប្រាស់ និងប្រសិទ្ធភាពនៃហិរញ្ញប្បទានសម្រាប់ការអប់រំជាមូលដ្ឋាន និងការផ្តល់សេវាថែទាំសុខភាពបឋម។
ធនាគារពិភពលោក បានរៀបរាប់ថា៖ «ការផ្តល់ហិរញ្ញប្បទានថ្មីរួមមាន ៥០០លានដុល្លារសម្រាប់ការដោះស្រាយបញ្ហាអភិបាលកិច្ចដែលរារាំងដល់ការផ្តល់ការអប់រំ និងសុខភាព ៥៧០លានដុល្លារសម្រាប់កម្មវិធីពង្រឹងការផ្តល់សេវាថែទាំសុខភាពបឋម និង ៥០០លានដុល្លារសម្រាប់គម្រោងថាមពល និងប្រព័ន្ធធារាសាស្រ្តប្រកបដោយនិរន្តរភាពសម្រាប់នីហ្សេរីយ៉ា»។
នីហ្សេរីយ៉ាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានចំនួនកុមារមិនបានចូលសាលាច្រើនជាងគេ ភាគច្រើនដោយសារតែអសន្តិសុខ ជាពិសេសនៅភាគខាងជើងនៃប្រទេស ព្រោះតែការការបះបោរអ៊ីស្លាមនិយមដ៏រ៉ាំរ៉ៃ និងក្រុមក្មេងទំនើង។
ធនាគារពិភពលោក បាននិយាយថា ថវិកាមួយផ្នែកនឹងត្រូវប្រើប្រាស់ដើម្បីកែលម្អសុវត្ថិភាពទំនប់ទឹក ដើម្បីការពារប្រជាជនពីគ្រោះទឹកជំនន់។
ប្រទេសនីហ្សេរីយ៉ាប្រឈមនឹងទឹកជំនន់ជាញឹកញាប់ ហើយនៅឆ្នាំនេះមនុស្សរហូតដល់១លាននាក់បានរងផលប៉ះពាល់ បន្ទាប់ពីទំនប់ទឹកនៅភាគឦសានរដ្ឋ Borno បានបាក់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


