ព័ត៌មានអន្ដរជាតិ
គ្រាប់បែកអាមេរិក សល់ពីសម័យសង្គ្រាមលោកលើកទី២ ផ្ទុះនៅព្រលានយន្តហោះជប៉ុន
តាមការចុះផ្សាយរបស់ BBC, គ្រាប់បែកអាមេរិកមួយគ្រាប់សល់ពីសម័យសង្គ្រាមលោកលើកទី២ ដែលកប់នៅអាកាសយានដ្ឋាន Miyazaki ប្រទេសជប៉ុន បានផ្ទុះកាលពីថ្ងៃពុធទី២ខែតុលាឆ្នាំ២០២៤ បង្កើតជារណ្តៅដ៏ធំ បណ្តាលឲ្យជើងហោះហើរជាង៨០ជើង ត្រូវលុបចោល។

ទោះបីជាយ៉ាងណា មិនមានអ្នកស្លាប់និងរបួសទេ ហើយក៏មិនមានយន្តហោះនៅក្បែរនោះដែរ ពេលគ្រាប់បែកផ្ទុះ។
ពាក់ព័ន្ធបញ្ហានេះ ប្រធានខុទ្ទកាល័យជប៉ុនលោក Yoshimasa Hayashi និយាយថា «មិនមានការគំរាមកំហែងផ្ទុះលើកទីពីរទេ ហើយបច្ចុប្បន្នប៉ូលិសនិងក្រុមពន្លត់អគ្គិភ័យ កំពុងពិនិត្យនៅកន្លែងកើតហេតុ»។
ស្ថិតនៅភាគអាគ្នេយ៍នៃកោះ Kyushu, អាកាសយានដ្ឋាន Miyazaki ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៩៤៣ ជាមូលដ្ឋានទ័ពជើងទឹករបស់អធិរាជជប៉ុន។
គ្រាប់មិនទាន់ផ្ទុះផ្សេងទៀតដែលទម្លាក់ដោយអាមេរិក ត្រូវបានរកឃើញនៅការដ្ឋានសំណង់ក្បែរនោះក្នុងឆ្នាំ២០០៩និង២០១១ ខណៈមានគ្រាប់មិនទាន់ផ្ទុះជាច្រើននៅតែកប់ពេញប្រទេស។
បើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters, គ្រាប់បែកសរុប ២ ៣៤៨គ្រាប់ ទម្ងន់៤១តោន ត្រូវបានដោះក្នុងអំឡុងឆ្នាំ២០២៣នៅប្រទេសជប៉ុន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Ishiba ក្លាយជានាយករដ្ឋមន្ត្រីផ្លូវការរបស់ជប៉ុន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


