ព័ត៌មានជាតិ
WMC រៀបចំកិច្ចពិភាក្សារវាងនគរបាលជាតិ និងអ្នកសារព័ត៌មានស្ត្រី ស្តីពីសុវត្ថិភាព និងសេរីភាពបញ្ចេញមតិ
នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) បានរៀបចំកិច្ចពិភាក្សាថ្នាក់ជាតិរវាងនគរបាលជាតិ និងអ្នកសារព័ត៌មានស្ត្រីនៅភ្នំពេញ និងបណ្តាខេត្តនានា ស្តីពីសុវត្ថិភាព និងសេរីភាពបញ្ចេញមតិ ដើម្បីឱ្យកាន់តែមានភាពស្និទ្ធស្នាល និងយល់គ្នាកាន់តែច្បាស់រវាងអ្នកសារព័ត៌មានស្រ្តី និងនគរបាលជាតិ។

កិច្ចពិភាក្សាថ្នាក់ជាតិនេះ មានការចូលរួមក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានគោលបំណងសំខាន់ដើម្បីកំណត់ចំណុចរួម ដើម្បីពង្រឹងការងារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ ព្រមទាំងសេរីភាពនៃការបញ្ចេញមតិ សិទ្ធិទទួលបានព័ត៌មាន និងសុវត្ថិភាពអ្នកសារព័ត៌មាន និងសុវត្ថិភាពអ្នកសារព័ត៌មាន គោរពការងាររៀងៗខ្លួន។ បន្ថែមពីនេះ កិច្ចពិភាក្សានេះ ត្រូវបានរំពឹងទុកថា ពង្រឹងទំនាក់ទំនាងរវាងនគរបាលជាតិ និងអ្នកសារព័ត៌មានជាស្ត្រី ដើម្បីលើកកម្ពស់សុវត្ថិភាព និងសន្តិសុខរបស់អ្នកសារព័ត៌មាន។ បង្កើនការយោគយល់គ្នាទៅវិញទៅមករវាងមន្ត្រីនគរបាល និងអ្នកសារព័ត៌មាន ដែលជួយឱ្យពួកគេខិតជិតគ្នា ព្រមទាំងជំរុញកិច្ចសហការ និងការទទួលបានព័ត៌មាន រួមចំណែកគោលដៅអភិវឌ្ឍន៍ចីរភាព។

ជាមួយគ្នានេះ លោកស្រី សាវតា ច័ន្ទគ្រឹស្នា នាយិកាប្រតិបត្តិមណ្ឌលព័ត៌មានស្ត្រីកម្ពុជា សង្ឃឹមថា កិច្ចពិភាក្សានេះ និងបង្កើនបាននូវកិច្ចសហប្រតិបត្តិការល្អ ការយោគយល់គ្នា និងការទំនាក់ទំនងយ៉ាងជិតស្និតរវាងអ្នកអនុវត្តច្បាប់ និងអ្នកសារព័ត៌មានជាស្ត្រីឱ្យកាន់តែប្រសើរឡើង។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ លើកឡើងថា កម្មវិធីនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់នគរបាលជាតិ និងអ្នកសារព័ត៌មានក្នុងការសិក្សា ស្វែងយល់ពីគ្នា ក៏ជាឱកាសចែករំលែកបទពិសោធទៅវិញទៅមក និងពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយមួយដែលល្អប្រសើរដូចគ្នា។ លោកបន្តថា កម្មវិធីនេះ មិនត្រឹមតែជាកិច្ចពិភាក្សានោះទេ ក៏វេទិកាមួយដើម្បីឱ្យគម្លាតរវាងអ្នកសារព័ត៌មាន និងមន្ត្រីនគរបាលជាតិកាត់បន្ថយផងដែរ។

សូមជម្រាបថា ប្រធានបទនៃការពិភាក្សាមានដូចជា សារៈសំខាន់នៃអ្នកសារព័ត៌មានក្នុងរបបលទ្ធិប្រជាធិបតេយ្យ បញ្ហាប្រឈមរបស់ស្ត្រីកម្ពុជាក្នុងវិស័យសារព័ត៌មាន តួនាទីរបស់សមត្ថកិច្ចក្នុងការរក្សាសុវត្ថិភាពអ្នកសារព័ត៌មានក្នុងអំឡុងពេលព្រឹត្តិការណ៍សំខាន់ៗ និងច្បាប់ទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ។ ចំណុចពិភាក្សាសំខាន់ៗនឹងត្រូវបានបង្កើតឡើងដោយផ្អែកលើធនធានដែលមានស្រាប់ និងលទ្ធផលនៃការពិភាក្សាពីការសន្ទនាក្នុងអំឡុងពេលបណ្តុះបណ្តាលផងដែរ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


