ព័ត៌មានអន្ដរជាតិ
នាវាកងទ័ពជើងទឹកនូវែលសេឡង់លិចជាលើកដំបូងចាប់តាំងពីសង្គ្រាមលោកលើកទី២
កងទ័ពជើងទឹក Royal New Zealand បានបាត់បង់នាវាជាលើកដំបូងចាប់តាំងពីសង្គ្រាមលោកលើកទី២ បន្ទាប់ពីកប៉ាល់មួយរបស់ខ្លួនបានឆាបឆេះនិងក្រឡាប់នៅឆ្នេរសមុទ្រប្រទេស Samoa។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានBBCនៅថ្ងៃទី៧ខែកញ្ញានេះ។

HMNZS Manawanui ដែលជានាវាជំនាញមុជទឹកបានជួបបញ្ហាប្រហែលមួយម៉ាយពីកោះ Upolu កាលពីយប់ថ្ងៃសៅរ៍ ក្រោយមកបានឆាបឆេះនិងក្រឡាប់ចូលទៅក្នុងសមុទ្រ។ យោងតាមកងកម្លាំងការពាររបស់ប្រទេសនូវែលសេឡង់ មនុស្សទាំង៧៥នាក់នៅលើនាវាត្រូវបានជម្លៀសដោយទូកសង្គ្រោះ និងត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាពកាលពីព្រឹកថ្ងៃអាទិត្យ ខណៈមូលហេតុនៃការឆាបឆេះមិនទាន់ត្រូវបានដឹងនៅឡើយនោះទេ និងកំពុងស្ថិតនៅក្រោមការស៉ើបអង្គេត។
ទោះយ៉ាងណា ឧបទ្ទវហេតុនេះ បានកើតឡើងក្នុងអំឡុងពេលមានអាកាសធាតុអាក្រក់ និងមានខ្យល់បក់ខ្លាំង ខណៈមន្ត្រីបាននិយាយថា តំបន់នេះមិនត្រូវបានគេអង្កេតចាប់តាំងពីឆ្នាំ១៩៨៧មកម្លេះ។ បន្ទាប់ពីហេតុការណ៍នេះ នាវិកនិងអ្នករួមដំណើររបស់នាវា រួមទាំងអ្នកវិទ្យាសាស្ត្រ៧នាក់ និងបុគ្គលិកយោធាបរទេស៤នាក់ កំពុងស្នាក់នៅក្នុងប្រទេស Samoa សិនមុនពេលហោះហើរត្រឡប់ទៅប្រទេសនូវែលសេឡង់វិញ។
គួរបញ្ជាក់ថា HMNZS Manawanui គឺជានាវាកងទ័ពជើងទឹកទីមួយរបស់ប្រទេសនូវែលសេឡង់ដែលត្រូវបានលិចដោយអចេតនាចាប់តាំងពីប្រទេសនេះបានចូលរួមក្នុងសមរភូមិកងទ័ពជើងទឹកក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ ខណៈនាវាជាច្រើនផ្សេងទៀតត្រូវបានលិចដោយចេតនាក្នុងអំឡុងពេលអន្តរាគមន៍ក្នុងហេតុផលផ្សេងៗ។
មន្ត្រីយោធាបាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេឥឡូវនេះកំពុងងាកទៅរកការប៉ុនប៉ងជួយសង្គ្រោះនាវា និងកាត់បន្ថយផលប៉ះពាល់បរិស្ថានបន្ទាប់ពីការលិច៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


