Connect with us

ព័ត៌មានជាតិ

ប្រទេសនូវែលសេឡង់ ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សា ៣៥កន្លែង សម្រាប់ប្រទេសកម្ពុជា

បានផុស

នៅ

ប្រទេសនូវែលសេឡង់ បានផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សា ចំនួន ៣៥កន្លែង សម្រាប់ប្រទេសកម្ពុជា ទាំងវិស័យសាធារណៈ និងឯកជន សម្រាប់ឆ្នាំសិក្សា ២០២៧។ នេះ បើតាមការផ្សព្វផ្សាយរបស់ក្រសួងយុត្តិធម៌ ដែលផ្តល់ដំណឹងអាហារូបករណ៍សម្រាប់មន្ត្រីរាជការចំណុះក្រសួងយុត្តិធម៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាហារូបករណ៍នេះ ក្រោមកម្មវិធី Manaaki New Zealand Scholarships (MNZS) លើមុខវិជ្ជាចំនួន ៦ នៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសនូវែលសេឡង់ ដូចជា មុខវិជ្ជា Climate Change and Environment, Disaster Management, Food Security and Agriculture, Renewable Energy, Governance, និង Teaching English to Speakers of Other Languages (TESOL)។ អាហារូបករណ៍នេះ មានបញ្ជូលទាំងថ្លៃសិក្សា ថ្លៃទិដ្ឋាការ ប្រាក់ឧបត្ថម្ភពេលទៅដល់ ប្រាក់ឧត្ថម្ភសម្រាប់ការចំណាយប្រចាំថ្ងៃ និងសំបុត្រយន្តហោះទាំងទៅ និងមក។

អាហារូបករណ៍ខាងលើ ចាប់បើកទទួលពាក្យពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យតាមរយៈ https://www.nzscholarships.govt.nz/apply-online

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម