ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលនូវែលសេឡង់ បញ្ចេញយន្តហោះយោធាត្រៀមជម្លៀសពលរដ្ឋនៅមជ្ឈិមបូព៌ា
រដ្ឋាភិបាលនូវែលសេឡង់ បានបញ្ចេញយន្តហោះយោធាពីរគ្រឿង និងបញ្ជូនបុគ្គលិកកុងស៊ុលទៅកាន់មជ្ឈិមបូព៌ា ដើម្បីត្រៀមជួយពលរដ្ឋខ្លួនដែលជាប់គាំងក្នុងចំណោមជម្លោះដែលកំពុងកើនឡើងនៅក្នុងតំបន់។ នេះបើយោងតាម ការចុះផ្សាយពី Xinhua នាថ្ងៃព្រហស្បតិ៍ទី ៥ ខែមីនា។

ផ្អែកតាមសេចក្តីថ្លែងការណ៍ផ្លូវការ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក Winston Peters បានអំពាវនាវឲ្យប្រជាជននូវែលសេឡង់ «ស្នាក់នៅមួយកន្លែង» ហើយចាកចេញពីតំបន់នោះ ប្រសិនបើលក្ខខណ្ឌសុវត្ថិភាពអនុញ្ញាត។ យ៉ាងណា លោកមិនអាចបញ្ជាក់ឲ្យច្បាស់ ថាតើពេលណា និងរបៀបដែលការជម្លៀសអាចកើតឡើងនោះទេ ប៉ុន្តែរដ្ឋាភិបាលចង់ត្រៀមខ្លួន ប្រសិនបើស្ថានភាពអនុញ្ញាត។
ថ្លែងក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់អាមេរិកខាងត្បូង លោក Winston បានបញ្ចាក់បន្ថែមទៀតថា យន្តហោះ C-130 Hercules នឹងនាំមនុស្សចេញពីតំបន់គ្រោះថ្នាក់ទៅកាន់ប្រទេសដែលមានសុវត្ថិភាព ដែលពួកគេអាចបន្តដំណើរប្រទេសកំណើត ដោយជើងហោះហើរពាណិជ្ជកម្ម។ ជាក់ស្ដែង ពលរដ្ឋនូវែលសេឡង់ជាង ៣០០០នាក់ បានចុះឈ្មោះរួចហើយ រួមទាំង ២៣នាក់នៅអ៊ីរ៉ង់ និង ៦២នាក់នៅអ៊ីស្រាអែល។ នៅក្នុងនោះដែរ លោកក៏បានទុកលទ្ធភាពដែលនូវែលសេឡង់ នឹងជម្លៀសពលរដ្ឋនៃប្រទេសដទៃទៀតប្រសិនបើអាចធ្វើទៅបាន។
ការលើកឡើងរបស់លោក Winston កើតឡើងនៅពេលដែលប្រទេសជាច្រើនបង្កើនល្បឿនជម្លៀសពលរដ្ឋចេញពីមជ្ឈិមបូព៌ា បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលបង្កឲ្យមានជម្លោះនៅក្នុងតំបន់កាន់តែឆាបឆេះឡើង។
ការដាក់ពង្រាយយន្តហោះយោធានេះទៀតសោតក៏បង្ហាញថា រដ្ឋាភិបាលនូវែលសេឡង់កំពុងរៀបចំសម្រាប់សេណារីយ៉ូដ៏អាក្រក់បំផុត ទោះបីជាពេលវេលា និងលក្ខខណ្ឌជាក់ស្តែងសម្រាប់ប្រតិបត្តិការជម្លៀសមិនទាន់ត្រូវបានកំណត់ក៏ដោយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


