ព័ត៌មានជាតិ
ព្រឹទ្ធសភាបើកកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ទប់ស្កាត់ជំងឺកូវីដ-១៩
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដើម្បីពិនិត្យ និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ដោយមានរបៀបវារៈចំនួន២ ដែលកិច្ចប្រជុំនេះនឹងធ្វើឡើងក្រោមធិបតីភាព ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ស៊ីម កា ប្រធានស្ដីទីព្រឹទ្ធសភា។ នេះបើតាមការបញ្ជាក់ពីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
របៀបវារៈចំនួន២នោះរួមមាន៖ ទី១. ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៨ ព្រឹទ្ធសភា ដែលបានសុំដាក់សេចក្តីព្រាងច្បាប់ស្ដីពីវិធានការទប់ ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងខេត្តសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៤។ ទី២. កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែមីនា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឲ្យព្រឹទ្ធសភាពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត ឲ្យបានឆាប់ ដោយសារតែពេលនេះស្ថានភាពជំងឺកូវីដ-១៩ បាននឹងកំពុងរីករាលដាលយ៉ាងខ្លាំងនៅក្នុងសហគមន៍។
សម្តេចតេជោបានបញ្ជាក់ថា នៅសល់ច្បាប់មួយដែលមិនទាន់អនុម័ត ខ្ញុំស្នើឲ្យប្រធានព្រឹទ្ធសភាស្តីទី មេត្តាពិនិត្យរកវិធីណា ដើម្បីឱ្យច្បាប់ដែលសភាបានអនុម័តនោះ បានចូលជាធរមាន។ យើងមិនអាចប្រើច្បាប់ក្នុងគ្រាមានអាសន្នសម្រាប់សភាពការណ៍នេះទេ យើងត្រូវការច្បាប់ទាក់ទងទៅនឹងការគ្រប់គ្រងជំងឺកូវីដ១៩ នឹងជំងឺដ៏កាចសាហាវផ្សេងទៀត។
សេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀតត្រូវបានរដ្ឋសភាពិនិត្យ និងអនុម័ត កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០២១ នៅក្នុងសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញនីតិកាលទី៦ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានសម្លេងគាំទ្រចំនួន៨៣ សំឡេង។

យោងតាមសេចក្តីថ្លែងហេតុនៃច្បាប់នេះ អំពើគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក អំពើគេចវេះពីការធ្វើចាត្តាឡីស័ក ក្នុងអំឡុងពេលធ្វើចាត្តាឡីស័ក ដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។
មាត្រា៨ នៃច្បាប់នេះបានចែងថា ការគេចវេះពីការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល អំពើគេចវេះពីការតម្រូវឱ្យទទួលការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល ដែលកំណត់ដោយក្រសួងសុខាភិបាល ឬការប៉ុនប៉ងប្រព្រឹត្តអំពើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាការពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ កាលបើអំពើខាងលើនេះបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។
មាត្រា៩ នៃច្បាប់នេះ ក៏ចែងដែរថា អំពើចម្លងដោយចេតនានូវជំងឺកូវីដ-១៩ ដល់អ្នកដទៃតាមគ្រប់មធ្យោបាយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ ២០ឆ្នាំ កាលបើអំពើខាងលើនេះត្រូវបានធ្វើឡើងដោយមានការរៀបចំជាក្រុម ឬអង្គការចាត់តាំង។

មាត្រា១០នៃច្បាប់ បានចែងបន្តថា អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញតាមច្បាប់នេះ ត្រូវទទួលពិន័យអន្តរកាលពី ១លានរៀល ទៅ ៥លានរៀល និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល កាលអំពើខាងលើនេះបណ្តាលអោយមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
មាត្រា១១ បានចែងដែរថា ចំពោះអំពើរារាំងដល់ការអនុវត្តវិធានការ ឬបង្កឧបសគ្គដោយចេតនាដល់ការអនុវត្តវិធានការ ដែលបានដាក់ចេញ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០ លានរៀល និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល កាលអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


